កំពង់ចាម នៅព្រឹកថ្ងៃសៅរ៍ ទី០៦ ខែឧសភា ឆ្នាំ២០២៣នេះ លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណេីរឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងពិធីបេីកការដ្ឋានសាងសង់ផ្លូវចាក់កៅស៊ូ ប្រវែង១,៣០០ម៉ែត្រ ស្ថិតនៅភូមិដូនដុំ ឃុំសូទិព្វ ស្រុកជើងព្រៃ ប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងទេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកជើងព្រៃ ។
ពិធីបេីកការដ្ឋានសាងសង់នេះ ក៏មានការអញ្ជេីញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ ប្រតិភូអមនាយករដ្ឋមន្រ្តី ឯកឧត្ដម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ លោកប្រធានក្រុមប្រឹក្សាខេត្ត លោកអភិបាល-អភិបាលរងស្រុក មន្រ្តីរាជការ និងសមាជិកសមាជិកាពាក់ព័ន្ធមួយចំនួនទៀតផងដែរ ៕
No comments:
Post a Comment