នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែឧសភា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្តកំពង់ចាម បានចូលរួមក្នុងពិធីជួបសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយស ជូនដល់បងប្អូនអតីតយុទ្ធជនស្រុកជេីងព្រៃចំនួន ៣០៦នាក់ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ម៉ា ឈឿន ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកជេីងព្រៃ និង ឯកឧត្តម បណ្ឌិត ទិត ឌីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម គណៈអធិបតី ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា នូវថវិកាចែកជូនបងប្អូនអតីតយុទ្ធជនចំនួន៣០៦នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ៥មុឺនរៀល ៕
No comments:
Post a Comment