នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅការងារសម្រាប់ខែមេសា ឆ្នាំ២០២៣ និងអានលិខិតបង្គាប់ការស្ដីពីការប្រគល់ភារកិច្ចជូន ថ្នាក់អធិការរងចំនួន ២២នាក់ឲ្យទទួលដឹកនាំផែនការងារ និងផ្នែកជំនាញ ចំណុះអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ។
ហើយលោកអធិការក៏បានឲ្យលោកនាយប៉ុស្តិ៍ទាំង០៧ និងផ្នែកជំនាញទាំងអស់ ចំណុះអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ពង្រឹងលើការងារត្រួតពិនិត្យកម្លាំង ធ្វើការចេញល្បាត ពួនស្ទាក់ ការពារសន្តិសុខ សុវត្ថិភាព ក៏ដូចជាការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌមានជ័យ ។
ក្នុងកិច្ចប្រជុំនោះដែរមានការចូលរួមមានពីលោក-លោកស្រីអធិការរង លោក-លោកស្រីនាយផ្នែក និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង០៧ ៕
No comments:
Post a Comment