នៅរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣នេះ លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ញើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការងារចាំបាច់មួយចំនួន និងផែនការការពារ សន្តិសុខ រក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់ សាធារណៈ នាឱកាសបុណ្យប្រណៃជាតិ និងពិធីផ្សេងៗ នាពេលខាងមុខនេះ ដល់កងកម្លាំង នៃផែនការងារនគរបាលសណ្ដាប់ធ្នាប់÷
១-ផ្សព្វផ្សាយផែនការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ
២-ផ្សព្វផ្សាយផែនការការពារ បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ
៣-ត្រៀមផែនការ ការពារ សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ សាធារណៈ ក្នុងពិធីបុណ្យគម្រប់ខួបមួយឆ្នាំរបស់សម្ដេចឧត្តមទេពញាណ នាពេលខាងមុខនេះ
៤-ពង្រឹងលេីផែនការការពារ ការប្រកួតកីឡាអាសុីអាគ្នេយ៍លេីកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលេីកទី១២ ឆ្នាំ២០២៣
៥-ពង្រឹងលេីការអនុត្តការងារជំនាញ គ្រប់ការិយាល័យ នៃផែនការងារនគរបាលសណ្ដាប់ធ្នាប់
៦-ណែនាំ ឲ្យមានការផ្លាស់ប្ដូរនិងការកែប្រែឥរិយាបថ របស់មន្រ្តីអនុវត្តច្បាប់
៧-ការបែងចែកកម្លាំង ដែលត្រូវបន្តធានានិរន្តរភាពសង្គម និងខិតខំដោះស្រាយលំហូរចរាចរណ៍ និងត្រៀមកម្លាំងដោះស្រាយហេតុការណ៍នានាជាយថាហេតុ ព្រមទាំងវិធានការផ្សព្វផ្សាយអប់រំ ស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក
៨-ពង្រឹងកត្តាសាមគ្គីភាពផ្ទៃក្នុង
៩-ពង្រឹងវិន័យរបស់កងកម្លាំងនគរបាលជាតិ ។
No comments:
Post a Comment