លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីព្រាងក្នុងផែនការស្ដីពីការចាត់វិធានការរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងឱកាសពិធីប្រកួតកីឡាអាសុីអាគ្នេយ៍ (SEA GAME) លេីកទី៣២ និងកីឡាជនពិការ (ASEAN PARA GAME) លេីកទី១២ ឆ្នាំ២០២៣
នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែមករា ឆ្នាំ២០២៣នេះ លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីព្រាងក្នុងផែនការស្ដីពីការចាត់វិធានការរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងឱកាសពិធីប្រកួតកីឡាអាសុីអាគ្នេយ៍ (SEA GAME) លេីកទី៣២ និងកីឡាជនពិការ (ASEAN PARA GAME) លេីកទី១២ ឆ្នាំ២០២៣ និងផែនការការពារបន្ទាន់ផ្សេងៗ ។
កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពី លោក-លោកស្រី ស្នងការរងគ្រប់រូប លោកអនុប្រធានផែន លោក-លោកស្រី នាយការិយាល័យជំនាញគ្រប់រូប និងលោកអធិការនគរបាលស្រុក-ក្រុង ទាំង១០ ៕
No comments:
Post a Comment