ចំាមើលលោកវុឌ្ឍ ផូសារវន្ត ទើបចូលកាន់តំណែងជាអធិការខណ្ឌបឹងកេងកង មានសម្ថភាពបង្រ្កាប ទីតាំងបនល្បែងស៊ីសងណេត​«​ចាក់​បាល់​និង​បៀ​រកា​រ៉ាត់​»​កំពុងបើក​លេង​យ៉ាង​រំភើយ នៅតាម​បណ្តោយ​វិថី​ព្រះរោត្ត​ម ក្នុងសង្កាត់បឹងកេងកង២ បែរជា​អាជ្ញាធរ​ខណ្ឌ​បឹង​កេងកង រក្សា​ភាព​ស្ងៀមស្ងាត់! - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

ចំាមើលលោកវុឌ្ឍ ផូសារវន្ត ទើបចូលកាន់តំណែងជាអធិការខណ្ឌបឹងកេងកង មានសម្ថភាពបង្រ្កាប ទីតាំងបនល្បែងស៊ីសងណេត​«​ចាក់​បាល់​និង​បៀ​រកា​រ៉ាត់​»​កំពុងបើក​លេង​យ៉ាង​រំភើយ នៅតាម​បណ្តោយ​វិថី​ព្រះរោត្ត​ម ក្នុងសង្កាត់បឹងកេងកង២ បែរជា​អាជ្ញាធរ​ខណ្ឌ​បឹង​កេងកង រក្សា​ភាព​ស្ងៀមស្ងាត់!


ភ្នំពេញ​៖ ល្បែងស៊ីសង​កំពុងតែ​បើក​លេង​យ៉ាង​អាណាធិបតេយ្យ នៅតាម​បណ្តោយ​ផ្លូវ​នរោត្តម ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ កំពុងតែ​ផ្គើន​នឹង​បទបញ្ជា​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា​។


​សេចក្តីរាយការណ៍​បាន​ឲ្យ​អង្គភាព «MEASSORANEWS» យើង​ដឹង​នៅ​ថ្ងៃ​ទី​25ខែ​មករា ២០២៣ នេះ​ថា​÷ មាន​ល្បែង​ស៊ីសងណេត​{​ចាក់​បាល់​និង​បៀ​រកា​រ៉ាត់​}​កំពុងតែ​បើក​លេង​យ៉ាង​អាណាធិបតេយ្យ​នៅតាម​បណ្តោយ​វិថី​ព្រះ​នរោត្តម ត្រង់​ចំណុច​ស្តុប​ពេទ្យ​ចិន ខាងត្បូង​វិទ្យាល័យ​ព្រះ​យុគន្ធរ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ល្បែង​នេះ​តើ​លោក សុខ សម្បត្តិ អភិបាល​ខណ្ឌ​បឹង​កេងកង មាន​ចំណាត់ការ​យ៉ាង​ណា​ដែ​.? ឬ​ក៏​ទុក​បណ្តែតបណ្ដោយ​ឲ្យ​ពលរ​ដ្ឋ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​រង​គ្រោះ​និង​ក្តៅក្រហាយ​ដោយ​ល្បែង​ទាំងនេះ។​

​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ជា​ច្រើន​កំពុង​មាន​មន្ទិល​យ៉ាងខ្លាំង​ចំពោះ​លោក វុ​ឌ្ឍ ផូសារ​វន្ត អធិការ​ខណ្ឌ​បឹង​កេងកង ខណៈ​ល្បែងស៊ីសង​បើក​លេង​ច្បាស់​ក្រ​ឡែក​បែរជា​មិន​មាន​សមត្ថភាព​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​ចុះបង្ក្រាប​ចុះ​ឱ្យ​ពលរដ្ឋ​ទៅ​រំពឹង​អ្វី​ទៀត​បើ​ល្បែងស៊ីសង​ក្នុង​ដែន​របស់​ខ្លួន​បង្ក្រាប​មិន​បាន​ផង​។​

​សូមជម្រាបថា​? កាល​ថ្ងៃទី ១៧ ខែ​កញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេច​តេជោ ហ៊ុន សែន បាន​ចេញ​បទបញ្ជា ដាច់​ណាត់​មួយ ឲ្យ​អភិបាល​រាជធានី​ខេត្ត ទាំង ២៥ ខេត្ត​ក្រុង ត្រូវ​បិទ​ទីតាំង​បន​ល្បែង​សុីសង គ្រប់​ប្រភេទ ទាំងអស់ឧ្យ​ខាងតែបាន​។

សម្តេច​តេជោ​ហ៊ុនសែន បាន​បញ្ជាក់​យ៉ាង​ច្បាស់​ដាច់​ណាត់​ទៀតថា អាជ្ញាធរ​និង​សមត្ថកិច្ច​ស្រុក ក្រុង ខេត្ត​ណា ដែល​មិន​នាំ​គ្នា​ទប់ស្កាត់​និង​បង្ក្រាប បទល្មើស​ល្បែងស៊ីសង នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​ទេ​? អាជ្ញាធរ​និង​សមត្ថកិច្ច​ទាំងនោះ និង​ត្រូវ​ប្រឈម​បាត់បង់​តំណែង​ទៀតផង ។​

​ពលរដ្ឋ និង​អ្នកសារព័ត៌មាន​ចាំ​មើល​ថា តើ​ទីតាំង​ល្បែង​ស៊ីសងណេត​{​ចាក់​បាល់​និង​បៀ​រកា​រ៉ាត់​} នេះ​នឹង​ទៅជា​យ៉ាងណា ហើយ​តើ​មន្ត្រី​ពាក់ព័ន្ធ​មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប្រឆាំង​និង​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ ហ៊ុន សែន ពិសេស​តើ​លោក សុខ សម្បត្តិ អភិបាល​ខណ្ឌ​បឹង​កេងកង និង លោក វុ​ឌ្ឍ ផូសារ​វ​ន្ត័ អធិការ​ខណ្ឌ​បឹង​កេងកង ហ៊ាន​ចុះ​ទៅ​បង្ក្រាប​ទីតាំង​មួយ​នេះ​ដែរ​ឬទេ​? អង្គភាព​សារព័ត៌មានMEASSORANEWSនិងតាមដានទីតាំងបនល្បែងនេះនៅលេខបន្ត។

No comments:

Post a Comment

សុខភាពនិងសម្រស់

Pages