បនល្បែងចាក់បាល់និងល្បែងតាមប្រពន្ធ័អនទ្បាញ នៅតាមបណ្តោយផ្ទះល្វែង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ សង្ស័យជាឆ្នាំងបាយរបស់លោកទៀង ចន្ទ័សារ អធិការខណ្ឌដូនពេញ
ភ្នំពេញ៖បនល្បែងចាក់បាល់និងល្បែងតាមអនទ្បាញ គ្រប់ប្រភេទ នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កំពុងតែលួចលាក់បើកលេងយ៉ាងសប្បាយអឺងកង ដោយមិនខ្វល់ពីទោសទណ្ឌបន្តិច ណាទាល់តែសោះ(ពោល)លោកទៀង ចន្ទ័សារ អធិការខណ្ឌដូនពេញ បានរក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន យ៉ាងពេញបន្ទុក ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងនៅទូទាំងប្រទេស។
សូមជម្រាបថា? កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ទៀតថា អាជ្ញាធរនិងសមត្ថកិច្ចស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។
មហានជននៅក្នុង សង្កាត់ស្រះចក បានលើកឡើងថា មូលហេតុ ដែលអស់លោកទៀង ចន្ទ័សារ បានរក្សាភាពស្ងៀមស្ងាត់ ចំពោះទីតាំងបនល្បែង ចាក់បាល់ន៨ងល្បែងតាមអនឡាញគ្រប់ប្រភេទ ខាងលើនេះ ហើយថែមទាំងផ្គើននិងបទបញ្ជា របស់សម្តេចតេជោហ៊ុនសែន ទៀតសោធន៌នោះ? សង្ស័យតែទីតាំងបនល្បែងតាមអនឡាញចាក់បាល់ខាងលើនេះ សង្ស័យជាឆ្នាំងបាយ របស់លោកទៀង ចន្ទ័សារទេដឹង? ទើបបានជាលោកទៀង ចន្ទ័សារ រក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន៕
No comments:
Post a Comment