ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយកសាលានាយទាហានសកម្ម បានទទួលស្វាគមន៍ក្រុមការងារ និងបង្ហាញពីសកម្មភាព កម្លាំងមកពីតាមបណ្តា អង្គភាព ស្ថាប័ន ផ្សេងៗ ក្នុងនោះក៏មានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញផងដែរ ដែលកំពុងធ្វើការហ្វឹកហាត់ ត្រៀមចូលរួម ប្រកួតកីឡាកងយោធពលខេមរភូមិន្ទ អបអរសាទរ ទិវាបុណ្យជាតិ ៧មករា ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៦ ខែមhjjjjijujករា ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងទ័ពជើងគោក៕
នាព្រឹក ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំក្រុមការងារ នាំយក ថវិកាចំនួន១០លានរៀល, ទឹកសុទ្ធចំនួន ១០០កេស និង ស្រាបៀ ចំនួន ១០០កេស ប្រគល់ជូនដល់សាលានាយទាហានសកម្ម ត្មាតពង។
No comments:
Post a Comment