លោកវរសេនីយ៍​ឯក អ៊ុក​ បូនីន អធិការនគរបាលខណ្ឌមានជ័យ បានបេីកកិច្ចប្រជុំបូកសរុបលទ្ធផលសភាពការណ៍​ប្រចាំខែមករា ហើយលើទិសដៅការងារបន្តសម្រាប់ខែ​កុម្ភៈ ឆ្នាំ២០២៣ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

លោកវរសេនីយ៍​ឯក អ៊ុក​ បូនីន អធិការនគរបាលខណ្ឌមានជ័យ បានបេីកកិច្ចប្រជុំបូកសរុបលទ្ធផលសភាពការណ៍​ប្រចាំខែមករា ហើយលើទិសដៅការងារបន្តសម្រាប់ខែ​កុម្ភៈ ឆ្នាំ២០២៣


នៅល្ងាចថ្ងៃទី២៧​ ខែមករា​ ឆ្នាំ២០២៣​​ នៅសាលប្រជុំអធិការដ្ឋាននគរបាលខណ្ឌមានជ័យ លោកវរសេនីយ៍​ឯក អ៊ុក​ បូនីន អធិការនគរបាលខណ្ឌមានជ័យ បានបេីកកិច្ចប្រជុំបូកសរុបលទ្ធផលសភាពការណ៍​ប្រចាំខែមករា ហើយលើទិសដៅការងារបន្តសម្រាប់ខែ​កុម្ភៈ ឆ្នាំ២០២៣ ។​​ ក្នុងនោះដែលលោកអធិការបានធ្វើការត្រួតពិនិត្យ និងឲ្យមន្រ្តីផ្នែកជំនាញធ្វើការជំរុញបន្ថែមក្នុងការផ្សព្វផ្សាយ ដេីម្បីពន្លឿនការធ្វេីអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរជូនប្រជាពលរដ្ឋដែលគ្រប់អាយុធ្វើអត្តសញ្ញាណប័ណ្ណ(អាយុចាប់ពី១៥ឆ្នាំឡើង) ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណផុតសុពលភាព និងសល់សុពលភាពត្រឹម ៩០ថ្ងៃហួសសុពលភាព ដល់ខ្នង​ផ្ទះ​តែម្តង បន្ថែមនោះលោកអធិការបានឲ្យកម្លាំងទាំងអស់ចំណុះអធិការដ្ឋាននគរបាលខណ្ឌមានជ័យត្រូវបន្ថែមការយកចិត្តទុកដាក់ចំពោះការងារល្បាតពួកស្ទាក់ក្នុងមូលដ្ឋាន និង​ការងារការពារក្បួនជូនថ្នាក់ដឹកនាំ ។

ក្នុងកិច្ចប្រជុំនេះមានការចូលរួមពី​ លោក-លោកស្រីអធិការរង​ លោក-លោកស្រីនាយផ្នែក-​នាយប៉ុស្ដិ៍ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ ៕


No comments:

Post a Comment

សុខភាពនិងសម្រស់

Pages