លោក លឹម សៀងហេង អភិបាលក្រុងបាវិត បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានស្ថាបនាសាងសង់ផ្លូវក្រាលកៅស៊ូប្រវែង ៤,៥០០ម៉ែត្រ និងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រាលបេតុងអាម៉េមួយខ្សែប្រវែង ៨៨៧ម៉ែត្រ ទទឹង ៤ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ បានប្រើប្រាស់ថវិកាមូលនិធិសង្កាត់បាទី ឆ្នាំ២០២២ ស្ថិតនៅភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង
(ក្រុងបាវិត)នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ លោក លឹម សៀងហេង អភិបាលក្រុងបាវិត បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានស្ថាបនាសាងសង់ផ្លូវក្រាលកៅស៊ូប្រវែង ៤,៥០០ម៉ែត្រ និងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រាលបេតុងអាម៉េមួយខ្សែប្រវែង ៨៨៧ម៉ែត្រ ទទឹង ៤ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ បានប្រើប្រាស់ថវិកាមូលនិធិសង្កាត់បាទី ឆ្នាំ២០២២ ស្ថិតនៅភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង ។ សមាសភាពចូលរួមមាន លោកអភិបាលរងក្រុង លោកនាយករងរដ្ឋបាលក្រុង កងកម្លាំងប្រដាប់អាវុធទាំងបី ប្រធានការិយាល័យចំណុះសាលាក្រុង លោកចៅសង្កាត់បាទី ក្រុមប្រឹក្សាសង្កាត់បាទី លោកមេភូមិ និងប្រជាពលរដ្ឋដែលបានចូលរួមសរុបប្រមាណ ២០០នាក់ ។ក្នុងនោះដែរលោក លឹម សៀងហេង អភិបាលក្រុង បានចំណាយថវិកា និងសម្ភារៈផ្ទាល់ខ្លួនជូនប្រជាពលរដ្ឋដែលបានចូលរួមក្នុងម្នាក់ៗទទួលបានថវិកា ១០,០០០រៀល និងក្រម៉ាមួយ។
No comments:
Post a Comment