លោកព្រះរាជអាជ្ញារង សុធា​ ពិសិដ្ឋ​ ដឹកនាំកម្លាំងសមត្ថកិច្ចនគរបាលបង្រ្កាបករណី​បេីក​ និងលេងល្បែងសុីសងខុសច្បាប់(ជល់មាន់ភ្នាល់ដាក់ប្រាក់)! - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

លោកព្រះរាជអាជ្ញារង សុធា​ ពិសិដ្ឋ​ ដឹកនាំកម្លាំងសមត្ថកិច្ចនគរបាលបង្រ្កាបករណី​បេីក​ និងលេងល្បែងសុីសងខុសច្បាប់(ជល់មាន់ភ្នាល់ដាក់ប្រាក់)!

 លោកព្រះរាជអាជ្ញារង សុធា​ ពិសិដ្ឋ​ ដឹកនាំកម្លាំងសមត្ថកិច្ចនគរបាលបង្រ្កាបករណី​បេីក​ និងលេងល្បែងសុីសងខុសច្បាប់(ជល់មាន់ភ្នាល់ដាក់ប្រាក់)!


ខេត្តកំពង់ចាម ៖ នៅថ្ងៃទី១៣ ខែធ្នូ ​ ឆ្នាំ២០២២​ វេលាម៉ោង១៤ និង៣០នាទី បន្ទាប់ពីមានសេចក្តីរាយការណ៍និងបណ្តឹងពីប្រជាពលរដ្ឋភ្លាម លោកលោក​ សុធា​ ពិសិដ្ឋ​ ព្រះរាជអាជ្ញារង​ នៃអយ្យការអមសាលាដំបូងខេត្ត តំណាងលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានដឹកនាំកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុក​ព្រៃឈរ​ និងអាជ្ញាធរមូលដ្ឋាន ចុះប្រតិបត្តិការ បង្ក្រាបផ្ទាល់ករណី​ បេីក​ និងលេងល្បែងសុីសងខុសច្បាប់ (ជល់មាន់ភ្នាល់ដាក់ប្រាក់) នៅចំណុចតាមផ្លូវលំ​ក្រោមដេីមអំពិលទឹកបារាំង​ ស្ថិតនៅព្រំប្រទល់ភូមិបន្ទាយថ្មី​ ឃុំសំរោង​ និងភូមិមេមាំង​ ឃុំល្វា ស្រុកព្រៃឈរ​ ខេត្តកំពង់ចាម ។
លោកឧត្តមសេនីយ៍​ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមបានអោយដឹងថា
ករណីនេះ សមត្ថកិច្ចជំនាញយើងបង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន០៨នាក់គឺ៖​
​ ១-ឈ្មោះ​  សាន្ត​ សុខណេត ភេទប្រុស​ អាយុ៣០ឆ្នាំ​ ជាតិខ្មែ​រ
២-ឈ្មោះ​ យេីក​ យ៉េន​ ភេទប្រុសអាយុ៤២ឆ្នាំ​ ជាតិខ្មែ​រ   
​     ទាំង០២នាក់នៅភូមិស្រាំងអង្កាម​ ឃុំស្រម៉រ​ ស្រុកជេីងព្រៃ​ ខេត្តកំពង់ចាម
 ៣-ឈ្មោះ​ ឆេន​ វិសាល ភេទប្រុស​ អាយុ២៩ឆ្នាំ​ ជាតិខ្មែ​រ​ នៅភូមិព្រៃឈរ​ ឃុំព្រៃឈរ​ ស្រុកព្រៃឈរ​ ខេត្តកំពង់ចាម
​ ៤-​ឈ្មោះ​ មាឃ​ ថន ភេទប្រុស​ អាយុ៥២ឆ្នាំ​ ជាតិខ្មែ​រ
​ ៥-​ឈ្មោះ​ លី​ វាសនា ភេទប្រុស​ អាយុ២៧ឆ្នាំ​ ជាតិខ្មែ​រ​
​     ទាំង០២នាក់នៅភូមិបន្ទាយថ្មី​ ឃុំសំរោង​ ស្រុកព្រៃឈរ​ ខេត្តកំពង់ចាម
​ ៦-​ឈ្មោះ​ ឈុន​ លីម ភេទប្រុស​ អាយុ៣៦ឆ្នាំ​ ជាតិខ្មែ​រ
​ ៧-​ឈ្មោះ​ តាំង​ រិទ្ធី ភេទប្រុស​ ​ អាយុ៣២ឆ្នាំ​ ជាតិខ្មែ​រ​
​     ទាំង០២នាក់នៅភូមិថ្មី​ ឃុំសំរោង​ ស្រុកព្រៃឈរ​ ខេត្តកំពង់ចាម
​ ៨-​ឈ្មោះ​ ផល​ បញ្ញា ភេទប្រុស​ ​ អាយុ៣០ឆ្នាំ​ ជាតិខ្មែ​រ​  នៅភូមិតាក្រិត​ ឃុំសំរោង​ ស្រុកព្រៃឈរ​ ខេត្តកំពង់ចាម​ ។
     និងដកហូតវត្ថុតាងរួមមាន÷
​១-​ប្រាក់រៀល​ ២៤០,០០០រៀល​ (ពីរសែនបួនម៉ឺនរៀល)
២-ទូរស័ព្ទដៃចំនួន០៧គ្រឿង
 ៣-មាន់ងាប់០១ក្បាល
 ៤-កញ្ចក់បាំងមាន់ចំនួន០១
​ ៥-ស្គុតរុំខ្នាយមាន់មួយចំនួន
  ៦-ម៉ូតូចំនួន០៧គ្រឿងប្រគល់ឲ្យប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងជាអ្នកគ្រប់គ្រង​
​ ៧-ជញ្ជីងថ្លឹងមាន់ចំនួន០១

បច្ចុប្បន្ន​ជនសង្ស័យទាំង០៨នាក់ រួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធី ​តាម​បញ្ជាលោក​ សុធា​ ពិសិដ្ឋ ​ព្រះ​រាជ​អាជ្ញារង​ នៃអយ្យការអម​សា​លា​ដំបូង​ខេត្ត​កំពង់ចាម​៕

No comments:

Post a Comment

សុខភាពនិងសម្រស់

Pages