លោកឧត្តមសេនីយ៍ស្នងការ អញ្ជើញអមដំណើរឯកឧត្តមបណ្ឌិតអភិបាលខេត្ត និង ចុះត្រួតពិនិត្យ កម្លាំងនគរបាល ការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ តាមមណ្ឌលប្រឡងនានា ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

លោកឧត្តមសេនីយ៍ស្នងការ អញ្ជើញអមដំណើរឯកឧត្តមបណ្ឌិតអភិបាលខេត្ត និង ចុះត្រួតពិនិត្យ កម្លាំងនគរបាល ការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ តាមមណ្ឌលប្រឡងនានា ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ


លោកឧត្តមសេនីយ៍ស្នងការ អញ្ជើញអមដំណើរឯកឧត្តមបណ្ឌិតអភិបាលខេត្ត និង ចុះត្រួតពិនិត្យ កម្លាំងនគរបាល ការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ តាមមណ្ឌលប្រឡងនានា ក្នុងភូមិសាស្ត្រ ខេត្តត្បូងឃ្មុំ

(ខេត្តត្បូងឃ្មុំ)ខេត្តត្បូងឃ្មុំ៖ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២ លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានអញ្ជើញអមដំណើរឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ អញ្ជើញត្រួតពិនិត្យ និងបើកហឹក វិញ្ញាសាប្រឡងមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន សួង និងលោកឧត្តមសេនីយ៍ស្នងការ បន្តចុះត្រួតពិនិត្យ កងកម្លាំងនគរបាល ការពារ សន្តិសុខ សុវត្ថិភាព រៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមមណ្ឌល ប្រឡងវិញ្ញាបនបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ។

លោកឧត្តមសេនីយ៍ស្នងការ បានដាក់បទបញ្ជាឲ្យ លោកមេបញ្ជាការ នៅតាមបណ្តាគោលដៅ  មណ្ឌលប្រឡង ទាំងអស់ ត្រូវយកចិត្តទុកដាក់ ក្នុងការការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ពិសេសជួយសម្រួលការងារ ដល់សិស្សានុសិស្ស ដែលមកចូលរួមប្រឡង រួមនឹងក្រុមការងារគណៈកម្មការប្រឡង ឱ្យប្រកបដោយរលូន និងសុខសុវត្ថិភាព  ទាំងការធ្វើដំណើរ ទៅ-មក ការស្នាក់នៅតាមផ្ទះសំណាក់ សណ្ឋាគារ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ។

#មណ្ឌលប្រឡង នៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ មានដូចខាងក្រោម៖

១. សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ

២. វិទ្យាល័យ សម្តេច ម៉ែ (ជប់)

៣. វិទ្យាល័យ សម្តេចតេជោសែន ត្បូងឃ្មុំ

៤. វិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន សួង

៥. វិទ្យាល័យ ហ៊ុន សែន ខ្នារ

៦. អនុវិទ្យាល័យ រស្មីកុមារ (ក្រសួង)

៧. សាលាបឋមសិក្សា ៧មករា (ជប់)

៨. បឋមសិក្សា ស ខេង ខ្នារ និង

៩. បឋមសិក្សា ប្រជាកុមារ (ក្រសួង) ។

 សូមបងប្អូនប្រជាពលរដ្ឋ ដែលបើកបរយានយន្តនៅលើដងផ្លូវ ចូរបើកបរយឺតៗ និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីចូលរួមបញ្ចៀសការគ្រោះថ្នាក់ចរាចរណ៍ និងដើម្បីជួយសម្រួលដល់ប្អូនៗ សិស្សានុសិស្ស ធ្វើដំណើរតាមដងផ្លូវប្រកបដោយសុខសុវត្ថិភាព ៕


No comments:

Post a Comment

សុខភាពនិងសម្រស់

Pages