គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (យកដុំថ្ម ឈើជ្រុង កាំបិតកាប់ និងវាយបណ្តាលឲ្យរបួស)

ដោយ :www.meassoranews.com

អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (យកដុំថ្ម ឈើជ្រុង កាំបិតកាប់ និងវាយបណ្តាលឲ្យរបួស)


(ភ្នំពេញ)នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ០០ម៉៣០នាទីរំលងអាធ្រាត្រ កម្លាំងប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យទី២ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការ​ឃាត់ខ្លួនជនសង្ស័យ​ចំនួន ០២នាក់ឈ្មោះ ជួន សុផល ភេទប្រុស អាយុ ៣៩ឆ្នាំ និងឈ្មោះ កង ភឿន ហៅ ជ័រ ភេទប្រុស អាយុ ៣២ឆ្នាំ នៅចំណុចស្នាក់ការប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (យកដុំថ្ម ឈើជ្រុង កាំបិតកាប់ និងវាយបណ្តាលឲ្យរបួស) ដែលបានប្រព្រឹត្តនៅចំណុចបណ្តោយផ្លូវលំ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ​រាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ២០ម៉០០នាទី ។  

-ជនរងគ្រោះឈ្មោះ ភុន ឌីម៉ា ភេទប្រុស អាយុ ២៥ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រែទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ កម្មកររោងចក្រ ។

១.ជនសង្ស័យឈ្មោះ ជួន សុផល ភេទប្រុស អាយុ ៣៩ឆ្នាំ ទីលំ​នៅបច្ចុប្បន្នស្នាក់បន្ទប់ជួល ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ កម្មករសំណង់ (មានផ្ទុកសារធាតុញៀន) ។

២.ជនសង្ស័យឈ្មោះ កង ភឿន ហៅ ជ័រ ភេទប្រុស អាយុ ៣២ឆ្នាំ ទីលំ​នៅបច្ចុប្បន្នស្នាក់បន្ទប់ជួល ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ កម្មករសំណង់ ។(មានផ្ទុកសារធាតុញៀន)។​

-វត្ថុតាងចាប់យក : យកដុំថ្មចំនួន ០១ដុំ ឈើជ្រុងចំនួន ០១ និងកាំបិតបុ័ងតោចំនួន ០១ ។

-បច្ចុប្បន្នជនសង្ស័យ​ខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕


No comments