គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

លោក ឯម ភារី មេប៉ុស្តិ៍សង្កាត់ស្ទឹងមានជ័យទី ៣ សហការគ្នាជាមួយកម្លាំងអធិការចុះត្រួតពិនិត្យ ទីតាំងល្បែងស៊ីសងលួចលាក់ជល់មាន់មួយកន្លែង

ដោយ :www.meassoranews.com


លោក ឯម ភារី មេប៉ុស្តិ៍សង្កាត់ស្ទឹងមានជ័យទី ៣ សហការគ្នាជាមួយកម្លាំងអធិការចុះត្រួតពិនិត្យ ទីតាំងល្បែងស៊ីសងលួចលាក់ជល់មាន់មួយកន្លែង


(ភ្នំពេញ) នៅថ្ងៃសៅ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោយពីអង្គភាពសារព័ត៌មានមួយចំនួនចុះផ្សាយថាមានទីតំាងជល់មាន់កំពុងបើកដំណើរការយ៉ាងរលូននៅចំណុចបុរីជ័យជំនះ  ក្រោយពីទទួលបានភ្លាម លោក ឯម ភារី មេប៉ុស្តិ៍សង្កាត់ស្ទឹងមានជ័យទី៣ សហការជាមួយកម្លាំងអធិការចុះត្រួតពិនិត្យ ទីតាំងជល់មាន់លួចលេងមួយលេងមួយកន្លែង ដែលស្ថិតនៅចំណុចបុរីជ័យជំនះ ភូមិដំណាក់ធំទី៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

ក្នុងនោះលោក ឯម ភារីមេប៉ុស្តិ៍សង្កាត់ស្ទឹងមានជ័យទី៣ បានប្រាប់មកកាន់អង្គភាពសារព័ត៌មានMEASSORANEWS ថាប្រហែលជាទីតាំងនេះលួចលេងទេទើបពេលដែលកម្លាំងសមត្ថកិច្ចនិងកម្លាំងអធិការ ចុះទៅអ្នកញ្ញៀនល្បែងបានដឹងខ្លួនទាន់រត់អស់ហើយ ជាលទ្ធផលក្នុងការត្រួតពិនិត្យ មិនបានអ្វីទំាងអស់។

ប៉ុស្តិ៍នគរបារដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី៣ មានកិត្តិយស សូមថ្លែងអរគុណដល់សាធារណជន អ្នកសារព័ត៌មាន និងបណ្ដាញសង្គមទំនាក់ទំនង តែងតែសហការផ្ដល់ព័ត៌មានពាក់ព័ន្ធនិងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គមក្នុងភូមិសាស្ត្រ
សង្កាត់ស្ទឹងមានជ័យទី៣







No comments