ទីតាំងបើកលេងល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធ(អនឡាញ)ខុសច្បាប់មួយកន្លែងនៅភូមិចំការឪឡឹក ក្នុងសង្កាត់កាកាប កំពុងតែបើកដំណើរលេងយ៉ាងអនាធិបតេយ្យ ខណៈអាជ្ញាធរនិងសមត្ថកិច្ចមិនហ៊ានបង្ក្រាប សង្ស័យជាឆ្នាំងបាយ
ភ្នំពេញ៖ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ទីតាំងបើកលេងល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធ(អនឡាញ)ខុសច្បាប់ និងជាជម្រកនៃបទល្មើស កំពុងតែបើកដំណើរលេង យ៉ាងអនាធិបតេយ្យ ស្ថិតនៅភូមិចំការឪឡឹក សង្កាត់សង្កាត់កាកាប ដែលជាដែនសមត្ថកិច្ចរបស់លោក ម៉ន វុទ្ធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ និងលោក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កាកាប កំពុងតែបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋស្លូតត្រង់ក្នុងមូលដ្ឋាន។
ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានលួចខ្សឹបប្រាប់សារព័ត៌មានទាំងភ័យខ្លាចថា៖ សព្វថ្ងៃពួកគាត់មានការភ័យខ្លាចចំពោះទីតាំងបើកលេងល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធ(អនឡាញ)ខុសច្បាប់ទាំងនេះណាស់ ពោលគឺ៖ ទីតាំងនេះសម្បូរទៅដោយពពួកជនញៀនល្បែងទាំងថ្ងៃទាំងយប់.
ហើយពួកគាត់ក៏មិនហ៊ានរាយការណ៍ ឬក៏ផ្តល់ព័ត៌មានដល់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធដែរ «ក្រោមមូលហេតុ៖ ខ្លាចក្រុមញៀនល្បែងនិងម្ចាស់ទីតាំងនោះស្អប់» ទើបបានជូនដំណឹង មកអង្គភាពសារព័ត៌មានដើម្បីធ្វើការផ្សព្វផ្សាយឲ្យដឹងដល់អាជ្ញាធរនិងសមត្ថកិច្ចក្នុងដែនដី។
ពាក់ព័ន្ធទៅនិងទីតាំងខាងលើនេះខាងសារព័ត៌មានក៏បានរាយការណ៍ផ្ដល់ព័ត៌មានជូនដល់លោក ម៉ន វុទ្ធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កាកាប តាមរយៈខលទូរស័ព្ទ និងតាមរយៈ WhatsApp រួចហើយ ប៉ុន្តែនៅតែមិនទាន់មានចំណាត់ការ មិនដឹងថាទីតាំងទាំងនោះមានអ្វីពាក់ព័ន្ធជាមួយនឹង លោក ម៉ន វុទ្ធី និងលោក នាយប៉ុស្តិ៍ដែរឬយ៉ាងណាទើបមិនព្រមបង្ក្រាប។
ប្រជាពលរដ្ឋមានការសំណូមពរដល់ លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សូមមេត្តាចុះត្រួតពិនិត្យទីតាំងនេះផងបាទ ដើម្បីសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋ
ក្រុមការងារអ្នកសារព័ត៌មានយើងរងចាំការឆ្លើយបំភ្លឺ រាល់ម៉ោងធ្វើការ សូមអរគុណ។
No comments:
Post a Comment