ទីតាំងល្បែងស៊ីសង «ហ្គេមបាញ់ត្រី» ប្រភេទខ្នាតយក្ស១ កន្លែង ស្ថិតផ្សារសុីធីម៉លជាន់ទី ២ ក្នុងសង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ កំពុងបើកដំណើរការលេង យ៉ាងគគ្រឹកគគ្រេង ខណៈអាជ្ញាធរនិងសមត្ថកិច្ចមិនហ៊ានបង្រ្កាប សង្ស័យជាឆ្នាំងបាយ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

ទីតាំងល្បែងស៊ីសង «ហ្គេមបាញ់ត្រី» ប្រភេទខ្នាតយក្ស១ កន្លែង ស្ថិតផ្សារសុីធីម៉លជាន់ទី ២ ក្នុងសង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ កំពុងបើកដំណើរការលេង យ៉ាងគគ្រឹកគគ្រេង ខណៈអាជ្ញាធរនិងសមត្ថកិច្ចមិនហ៊ានបង្រ្កាប សង្ស័យជាឆ្នាំងបាយ


(ខណ្ឌ៧មករា) ទីតាំងល្បែងស៊ីសង «ហ្គេមបាញ់ត្រី» ប្រភេទខ្នាតយក្ស១ កន្លែង ស្ថិតផ្សារសុីធីម៉លជាន់ទី ២ ក្នុងសង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ កំពុងបើកដំណើរការលេង យ៉ាងគគ្រឹកគគ្រេង ដោយមិនរំខានដែនសមត្ថកិច្ច ប្រចាំតំបន់ សូម្បីតែបន្តិច

តាមប្រភពបែកធ្លាយពីអ្នកសារព័ត៌មាន ផ្សព្វផ្សាយជាបន្តបន្ទាប់ ទីតាំងហ្គេមបាញ់ត្រីខុសច្បាប់ខាងលើនេះ បើកទទួលភ្ញៀវគ្រប់មជ្ឈដ្ឋាន ចូលលេង ដោយមិនញញើតច្បាប់ ឬមួយក៏ ម្ចាស់ទីតាំង ចេះមន្តអាគម សន្តំចិត្ត ទើប មន្ត្រីជំនាញ និងសមត្ថកិច្ច ពាក់ព័ន្ធ លោកមើលពុំឃើពាញក់ព័ន្ធទៅនឹងទីតាំងល្បែងស៊ីសងខុសច្បាប់ សម័យទំនើបឆ្នាំ២០២២«ហ្គេមបាញ់ត្រីខ្នាតយក្ស» ខាងលើនេះប្រជាពលរដ្ឋ និងអង្កការសង្គម ស៉ីវិល លោក លឹម សុភា អភិបាលនៃ គណៈអភិបាលខណ្ឌ៧មករា នឹងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ និងលោក នេតសុីថុន អធិការ នៃអធិការដ្ឋាន នគរបាលខណ្ឌ៧មករា មេត្តាចាត់កម្លាំងជំនាញចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខុសច្បាប់ខាងលើនេះផងទាន.!

ពីព្រោះទីណា មានល្បែងស៉ីសង ទីនោះ ពិតណាស់ និងក្លាយជា តំបន់អសន្តិសុខ នាពេលខាងមុខ ជាក់ជា មិនខាន គោនយោបាយ ភូមិ សង្កាត់ មានសមត្ថិភាពទាំង៧ចំណុច របស់រាជរដ្ឋាភិបាល រើយកមកអនុវត្ត មានប្រសិទ្ធភាព ដែលឬទេ ?ប្រជាពលរដ្ឋ និងអង្គការសង្គម ស៉ីវិល កំពុងរងចាំមើលថាតើឯកឧត្តម ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ ធ្លាប់កើន រំលឹក ក្នុងករណី ការចុះបង្ក្រាប ទីតាំងអ្មកញៀនល្បែង គ្រប់ប្រភេទ ទាំង១៤ខណ្ឌ ដើម្បីរក្សា សណ្តាប់ធ្នាប់ របៀបរៀបរយ សន្តិសុខ តាមបទបញ្ជា 006 របស់អគ្គស្នងការ នគរបាល ជាតិនៃក្រសួងមហាផ្ទៃ មានវិធានការ យ៉ាងណាវិញចំពោះ ទីតាំងក្រុមញៀនល្បែង ខាងលើ

ប្រជាពលរដ្ឋ និងអង្គការ សង្គមស៊ីវិល កំពុងរងចាំមើលថា តើ ខណ្ឌ ៧មករាលោក លឹម សុភា អភិបាលខណ្ឌ និងលោក នេត ស៉ីថុនអធិការ ខណ្ឌ មានសមត្ថភាព ក្នុងការចុះបង្ក្រាប ទីតាំង ទាំងនោះ ដែលឬទេ?

ក្រុមការងារអ្នកសារព័ត៌មានMEAS SORANEWSយើងរងចាំការឆ្លើយបំភ្លឺ គ្រប់ ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មាន សូមអរគុណ៕ 0884140001


No comments:

Post a Comment

សុខភាពនិងសម្រស់

Pages