បនល្បែងមាន់ជល់ តាមអនឡាញ នៅក្នុងតារាងបាល់ទះ(សុខាស្ពតក្លឹប) សង្ស័យជាឆ្នាំងបាយ របស់សនភឿន មេប៉ុស៌្តស្ទឹងមានជ័យទី១។
ភ្នំពេញ៖បនល្បែងស៊ីសង មាន់ជល់ តាមអនឡាញ មួយកន្លែង នៅក្នុងតារាបាល់ទះ(សុខា
ស្ពតក្លឹប)ស្ថិតនៅក្នុងភូមិទ្រាទី២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កំពុងតែបើកលេងដំណើរការយ៉ាងរលូន ដោយមានភ្នាល់ដាក់លុយគ្នារាប់ម៉ឺនរៀល ក្នុងមួយដៃៗ ដោយសមត្ថកិច្ច ពាក់ពន្ធ័ក្នុងមូលដ្ឋាន មិនមានវិធានការចុះបង្ក្រាប បែរជារក្សារភាពស្ងៀមស្ងាត់ទៅវិញ ដោយករណីនេះគេមានការសង្ស័យថា បនល្បែងខាងលើនេះ
អាចជាឆ្នាំងបាយ របស់លោកសនភឿន មេប៉ុស៌្តស្ទឹងមានជ័យទី១ ផងក៌មិនដឹង ទើបមិនមានការទប់ស្កាត់និងបង្ក្រាបតាមបទបញ្ជារបស់ថ្នាក់លើ។
ប្រភពពីប្រជាពលរដ្ឋបានលើកឡើងថា?ទីតាំងបនល្បែងមាន់ជល់តាមអនឡាញ ខាងលើនេះបានបើកលេង តាំងពីព្រឹករហូតដល់យប់អាធ្រាត្រ ស្រែកហ៊ោកញ្ជ្រៀវអឺងកង ដោយមិនរំខានដល់អាជ្ញាធរពាក់ព័ន្ធសោះឡើយ ដោយពួកគាត់កំពុងមានការព្រួយបារម្ភ ជាខ្លាំងខណៈពេលដែលឃើញក្រុមអ្នកញៀនល្បែងទាំងនោះ ប្រមូលផ្តុំក្បាលគ្នាចូលមកលេងល្បែងស៊ីសង ភ្នាល់លុយគ្នាសុីសាច់ហូតឈាម ជារៀងរាល់ថ្ងៃបែរជាអាជ្ញាធរនិងសមត្ថកិច្ច នៅក្នុងមូលដ្ឋាននៅក្នុងសង្កាត់ស្ទឹងមានជ័យទី១ ហាក់បីដូចជាគ្មានចំណាត់ការទាល់តែសោះ។
ប្រភពដ៌ដែលបានបន្តទៀតថា? រាល់ថ្ងៃនេះពួកគាត់មានការព្រួយបារម្មណ៍ចំពោះសុខសុវត្ថិភាពរបស់ពួកគាត់ ព្រោះថាបើទីកន្លែងណាមានបើកលេងល្បែងស៊ីសង ទីកន្លែងនោះមិនយូរទេ? នឹងកើតមានអំពើចោរកម្មដូចជា៖លួច.ឆក់.និងគោសផ្ទះ កើតហឹង្សារក្នុងគ្រួសារជាក់ជាមិនខាន ជាពិសេសបនល្បែងមាន់ជល់មួយកន្លែងខាងលើនេះ គឺសម្បូរទៅដោយអ្នកញៀនល្បែង ដែលមានលុយច្រើនចូលទៅលេងជារៀងរាល់តែម្តង។
ប្រភពខាងលើបានលើកឡើងទៀតថា?ពួកគាត់បានរាយការណ៌ជូនអាជ្ញាធរនិងសមត្ថខាងលើជាបន្តបន្ទាប់ ប៉ុន្តែមិនមានចំណាត់ការណ៌ ក្នុងការទប់ស្កាត់បនិងបង្ក្រាបសោះឡើយ?ទំនងបនល្បែងជល់មាន់តាមអនឡាញ ខាងលើនេះ អាចជាឆ្នាំងបាយរបស់អស់លោកសន ភឿនអស់ហើយផងក៌មិនដឹង។ សូមជម្រាបថា?ល្បែងស៊ីសងគឺជាអំពើល្មើសច្បាប់ ដែលរាជរដ្ឋភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុនសែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចលោកតែងតែចេញបទបញ្ជាដល់អាជ្ញាធរនិងសមត្ថកិច្ចគ្រប់រាជធានីខេត្ត ត្រូវនាំគ្នាទប់ស្កាត់និងបង្ក្រាបអោយខាងតើបាន ដើម្បីអនុវត្តន៌នូវគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថភាពទាំង៧ចំណុច។
មហាជនបានសំណូមពរដល់លោកអ៊ុក ប៊ុននីនអធិការខណ្ឌមានជ័យ ពិសេសលោកពេជ្រ កែវមុនី ចៅហ្វាយខណ្ឌមានជ័យ សូមមេត្តាជួយចេញបទបញ្ជា ដល់អស់លោកអាជ្ញាធរនិងសមត្ថកិច្ចស្រុកគងពិសី ដើម្បីមានវិធានការណ៌ទប់ស្កាត់និងបង្ក្រាបងល្បែងមាន់ជល់ តាមអនឡាញខាងលើនេះអោយខាងតែបាន ដើម្បីអនុវត្តតាមគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថភាពទាំង៧ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា។
No comments:
Post a Comment