ចៅក្រម ទិត ដាលីន សម្រេចមិនឃុំខ្លួនស្ត្រីដែលកាប់ប៉ងសម្លាប់ប្ដីនៅខណ្ឌសែនសុខ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

ចៅក្រម ទិត ដាលីន សម្រេចមិនឃុំខ្លួនស្ត្រីដែលកាប់ប៉ងសម្លាប់ប្ដីនៅខណ្ឌសែនសុខ


ចៅក្រម ទិត ដាលីន សម្រេចមិនឃុំខ្លួនស្ត្រីដែលកាប់ប៉ងសម្លាប់ប្ដីនៅខណ្ឌសែនសុខ

(ភ្នំពេញ)៖ ទីបំផុត! ស្ត្រីជាប់ចោទឈ្មោះ ជា សុភាព ហៅ ហម ដែលយកកាំបិតប៉័ងតោកាប់ចិញ្ច្រាំប្តីឱ្យរងរបួសធ្ងន់នៅខណ្ឌសែនសុខ ត្រូវបានលោកស្រី ទិត ដាលីន ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញសម្រេចដោះលែងជាបណ្ដោះអាសន្នហើយ កាលពីល្ងាចថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ម្សិលមិញ។

ការដោះលែង ធ្វើឡើងបន្ទាប់ពីតំណាងអយ្យការ សម្រេចចោទប្រកាន់ស្ត្រីត្រូវចោទខាងលើពីបទ ហិង្សាដោយដោយសហព័ទ្ធ ឬអនីតិសង្វាសជន ប្រព្រឹត្តនៅចំណុចផ្ទះជួលលេខ០៣ ផ្លូវបេតុង ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃ១៩ ខែកក្កដា ឆ្នាំ២០២២។

ពាក់ព័ន្ធសំណុំរឿងនេះ លោកព្រះរាជអាជ្ញារង ហេង ផេង បានប្រាប់អ្នកកាសែតថា ស្ត្រីជាប់ចោទទើបតែវះកាត់ មានម្ដាយចាស់ជរា និងមានកូនតូចផង ហើយអ្នកទាំងពីរនៅមិនទាន់ចប់គ្នានោះទេ។

បើយោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះជាប្ដី បានបញ្ជាក់ថា ស្ត្រីជាប់ចោទឈ្មោះ ជា សុភាព ហៅ ហម បានធ្វើសកម្មភាពលបកាប់ប៉ុនប៉ងសម្លាប់ជនរងគ្រោះ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ខណៈជនរងគ្រោះទៅមើលកូនឈឺតាមការខលហៅរបស់ស្ត្រីជាប់ចោទ។

ដើមហេតុដែលស្ត្រីជាប់ចោទកាប់ជនរងគ្រោះ គឺដោយសារតែខឹងជនរងគ្រោះមិនព្រមវិលមកស្នាក់នៅក្នុងផ្ទះជួលជាមួយគ្នាវិញ តាមការសុំរបស់ស្ត្រីដៃដល់តាមការទាមទាររបស់នាង។

នៅពេលកើតហេតុនោះ ស្ត្រីជាប់ចោទបាន ប្រើកាំបិតប៉័ងតោកាប់លើជនរងគ្រោះជាប្តីផ្នែកក្បាលពីខាងក្រោយ និងកាប់ជើងរហូតដេកហូរឈាម រួចទុកចោលបំណងឱ្យស្លាប់ ប៉ុន្តែត្រូវសាច់ញាតិជួយបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យទាន់ពេលវេលា។

ប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កន្លងមកគ្រួសារនេះធ្លាប់មានទំនាស់នឹងគ្នា ដោយប្រើហិង្សាររហូតស្ត្រីជាប់ចោទខាងលើ បានប្ដឹងប្តីទៅតុលាការ ហើយតុលាការកំពុងចាត់ការលើបណ្ដឹងរបស់ស្ត្រីឈ្មោះ ជា សុភាព ហៅ ហម នេះផងដែរ។

ប្រភពបន្ថែមថា នៅថ្ងៃកើតហេតុ គឺជនបង្កឈ្មោះ ជា សុភាព ហៅ ហម បានប្រើកាំបិតលបកាត់ជនរងគ្រោះពីខាងក្រោយដោយមិនមែនជាសកម្មភាពវាយទៅវាយមកនោះទេ ព្រោះបើតាមកម្លាំងរបស់ជនរងគ្រោះជាមនុស្សប្រុស បើវាយទៅវាយមកស្ត្រីជាប់ចោទមិនអាចវាយឈ្នះជនរងគ្រោះឡើយ គឺមានតែលបកាប់ពីខាងក្រោយនៅពេលជនរងគ្រោះ នៅពេលជនរងគ្រោះមិនដឹងខ្លួនតែប៉ុណ្ណោះទើបអាចកាប់បានរហូតរងរបួសធ្ងន់ធ្ងរបែបនេះ ចំណែកស្ត្រីដៃដល់ក៏ពុំមានស្នាកស្នាមរងរបួសអ្វីបន្តិចឡើយ៕


No comments:

Post a Comment

សុខភាពនិងសម្រស់

Pages