ប្រធាន សមាគមរាជសីហ៍ ដឹកនាំគណៈប្រតិភូសមាគមចូលជួបសម្តែងការគួរសមអភិបាលខេត្តកំពង់ចាម
កំពង់ចាម៖ ឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ និង ឯកឧត្តម ទេព យុទ្ធី ប្រធានប្រឹក្សាយោបល់សមាគមរាជសីហ៍ បានដឹកនាំថ្នាក់ដឹកនាំសមាគមនិងសហការី ចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ប្រគល់ជូនរដ្ឋបាលខេត្តកំពង់ចាម សម្រាប់ប្រើប្រាស់តាមការចាំបាច់ នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ នៅសាលាខេត្តកំពង់ចាម។
អំណោយដែលប្រគល់ជូនរដ្ឋបាលខេត្តកំពង់ចាម រួមមាន៖
⁃ អង្ករចំនួន ២តោន
⁃ មីចំនួន ១០០កេស
⁃ ត្រីខកំប៉ុងចំនួន ១០០យួរ
⁃ ទឹកបរិសុទ្ធចំនួន ១០០កេស។
ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានថ្លែងកោតសរសើរ និងថ្លែងអំណរគុណដល់សមាគមរាជសីហ៍ ដែលបាននាំយកអំណោយជូនដល់រដ្ឋបាលខេត្តសម្រាប់ប្រើប្រាស់ និងបានធ្វើសកម្មភាពមនុស្សធម៌នៅលើទឹកដី នៃខេត្តកំពង់ចាមនាពេលកន្លងមក។ ឯកឧត្ដមអភិបាលខេត្តបានសម្តែងនូវឆន្ទៈយ៉ាងមុតមាំក្នុងការគាំទ្រ និងសហការលើការងារសប្បុរសធម៌ និងមនុស្សធម៌ របស់សមាគមរាជសីហ៍ ក្នុងន័យចូលរួមចំណែកសម្រេចបាននូវគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល៕
No comments:
Post a Comment