ទីតំាងជល់មាន់ តាមទូរទស្សន៍អនឡាញ នៅក្នុងតារាងបាល់ទះមួយកន្លែងនៅក្រុងកំពង់ចាមសង្ស័យជាឆ្នាំងបាយ របស់លោកអធិការក្រុងកំពង់ចាម - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

ទីតំាងជល់មាន់ តាមទូរទស្សន៍អនឡាញ នៅក្នុងតារាងបាល់ទះមួយកន្លែងនៅក្រុងកំពង់ចាមសង្ស័យជាឆ្នាំងបាយ របស់លោកអធិការក្រុងកំពង់ចាម


ទីតំាងជល់មាន់ តាមទូរទស្សន៍អនឡាញ នៅក្នុងតារាងបាល់ទះមួយកន្លែងនៅក្រុងកំពង់ចាមសង្ស័យជាឆ្នាំងបាយ របស់លោកអធិការក្រុងកំពង់ចាម

(កំពង់ចាម)៖ទីតំាងជល់មាន់ តាមទូរទស្សន៍អនឡាញ នៅក្នុងតារាងបាល់ទះមួយកន្លែងនៅក្រុងកំពង់ចាមសង្ស័យជាឆ្នាំងបាយ របស់លោកអធិការក្រុងកំពង់ចាមកំពុងតែបើកលេងដំណើរការយ៉ាងរលូនដែលស្ថិតនៅភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ដោយមានភ្នាល់ដាក់លុយគ្នារាប់ម៉ឺនរៀល ក្នុងមួយដៃៗ ដោយសមត្ថកិច្ច ពាក់ពន្ធ័ក្នុងមូលដ្ឋាន មិនមានវិធានការចុះបង្ក្រាប បែរជារក្សារភាពស្ងៀមស្ងាត់ទៅវិញ ដោយករណីនេះគេមានការសង្ស័យថា បនល្បែងខាងលើនេះ អាចជាឆ្នាំងបាយ របស់លោកអធិការក្រុងកំពង់ចាម ផងក៌មិនដឹង ទើបមិនមានការទប់ស្កាត់និងបង្ក្រាបតាមបទបញ្ជារបស់ថ្នាក់លើ។

ប្រភពពីប្រជាពលរដ្ឋបានលើកឡើងថា?ទីតាំងបនល្បែងមាន់ជល់តាមអនឡាញ ខាងលើនេះបានបើកលេង តាំងពីព្រឹករហូតដល់យប់អាធ្រាត្រ ស្រែកហ៊ោកញ្ជ្រៀវអឺងកង ដោយមិនរំខានដល់អាជ្ញាធរពាក់ព័ន្ធសោះឡើយ ដោយពួកគាត់កំពុងមានការព្រួយបារម្ភ ជាខ្លាំងខណៈពេលដែលឃើញក្រុមអ្នកញៀនល្បែងទាំងនោះ ប្រមូលផ្តុំក្បាលគ្នាចូលមកលេងល្បែងស៊ីសង ភ្នាល់លុយគ្នាសុីសាច់ហូតឈាម ជារៀងរាល់ថ្ងៃបែរជាអាជ្ញាធរនិងសមត្ថកិច្ច នៅក្នុងមូលដ្ឋាននៅក្នុងសង្កាត់សំបួរមាស ហាក់បីដូចជាគ្មានចំណាត់ការទាល់តែសោះ។

ប្រភពដ៌ដែលបានបន្តទៀតថា? រាល់ថ្ងៃនេះពួកគាត់មានការព្រួយបារម្មណ៍ចំពោះសុខសុវត្ថិភាពរបស់ពួកគាត់ ព្រោះថាបើទីកន្លែងណាមានបើកលេងល្បែងស៊ីសង ទីកន្លែងនោះមិនយូរទេ? នឹងកើតមានអំពើចោរកម្មដូចជា៖លួច.ឆក់.និងគោសផ្ទះ កើតហឹង្សារក្នុងគ្រួសារជាក់ជាមិនខាន ជាពិសេសបនល្បែងមាន់ជល់មួយកន្លែងខាងលើនេះ គឺសម្បូរទៅដោយអ្នកញៀនល្បែង ដែលមានលុយច្រើនចូលទៅលេងជារៀងរាល់តែម្តង។

ប្រភពខាងលើបានលើកឡើងទៀតថា?ពួកគាត់បានរាយការណ៌ជូនអាជ្ញាធរនិងសមត្ថខាងលើជាបន្តបន្ទាប់ ប៉ុន្តែមិនមានចំណាត់ការណ៌ ក្នុងការទប់ស្កាត់និងបង្ក្រាបសោះឡើយ?ទំនងបនល្បែងជល់មាន់តាមអនឡាញ ខាងលើនេះ អាចជាឆ្នាំងបាយរបស់អស់លោកមេប៉ុស្តិ៍ និងលោកអធិការអស់ហើយផងក៌មិនដឹង។ សូមជម្រាបថា?ល្បែងស៊ីសងគឺជាអំពើល្មើសច្បាប់ ដែលរាជរដ្ឋភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុនសែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចលោកតែងតែចេញបទបញ្ជាដល់អាជ្ញាធរនិងសមត្ថកិច្ចគ្រប់រាជធានីខេត្ត ត្រូវនាំគ្នាទប់ស្កាត់និងបង្ក្រាបអោយខាងតើបាន ដើម្បីអនុវត្តន៌នូវគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថភាពទាំង៧ចំណុច។

មហាជនបានសំណូមពរដល់លោក អធិការក្រុងកំពង់ចាម ពិសេសលោកអ៊ុន ចាន់ដា ចៅហ្វាយខេត្តកំពង់ចាម សូមមេត្តាជួយចេញបទបញ្ជា ដល់អស់លោកអាជ្ញាធរនិងសមត្ថកិច្ចក្រុងកំពង់ចាម ដើម្បីមានវិធានការណ៌ទប់ស្កាត់និងបង្ក្រាបងល្បែងមាន់ជល់ តាមអនឡាញខាងលើនេះអោយខាងតែបាន ដើម្បីអនុវត្តតាមគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថភាពទាំង៧ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា។


No comments:

Post a Comment

សុខភាពនិងសម្រស់

Pages