កម្លាំងព្រហ្មទណ្ឌខេត្តកណ្តាលធ្វើការឃាត់ខ្លួនឃាតករខ្មាន់កាំភ្លើងបាញ់សម្លាប់ជនរងគ្រោះបានហើយ!
(ខេត្តកណ្តាល) ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំពីលោកវរសេនីយ៍ឯក ឡាក់ ម៉េងធីស្នងការ រងផ្នែកព្រហ្មទណ្ឌខេត្តកណ្តាលបានធ្វើការឃាត់ខ្លួនឃាតករ។
នៅព្រឹកថ្ងៃពុធ ទី០៦ខែកក្កដា ឆ្នាំ២០២២ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានសហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងកម្លាំងនគរបាលរាជធានីភ្នំពេញបានធ្វើការស្រាវជ្រាវតាមឃាត់ខ្លួនឃាតករឈ្មោះ អ៊ូ សុភី ភេទប្រុសស្ថិតនៅចំណុចផ្ទះរបស់មិត្តភក្តិធ្វើការជាមួយគ្នាភូមិព្រែកតាទាវឃុំព្រែកអំបិលស្រុកស្អាងខេត្តកណ្តាល ហើយបន្តនាំឃាតករមកចង្អុលបង្ហាញចាប់យកវត្ថុតាងនៅចំណុចផ្ទះឪពុកក្មេកឈ្មោះ ហែម សុផល ភូមិថ្មី១សង្កាត់តាខ្មៅក្រុងតាខ្មៅ ខេត្តកណ្តាល វត្ថុតាងរួមមាន:អាវុធខ្លីមួយដើមនិងម៉ូតូ០១គ្រឿងម៉ាក PCX ពណ៌ស ផ្លាកលេខ ១GJ ៦៩៣៤ ។
គួរបញ្ជាក់ថាជនដៃដល់ឈ្មោះ អ៊ូ សុភី បានបាញ់សម្លាប់អ្នករួមការងារយាមផ្ទះជាមួយគ្នា ជនរងគ្រោះឈ្មោះ គង់ សុត អាយុ៤៣ឆ្នាំកាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២វេលាម៉ោង១៣:០០នាទីរសៀលនៅចំណុចផ្ទះលេខ៣៨តាមបណ្ដោយផ្លូវលេខ៣២២សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យកំពុងតែធ្វើការសួរចម្លើយនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕
No comments:
Post a Comment