ជុំនាញមេព្រៃចាញ់រាសីលោកមេការឈើឈ្មោះ(តាវុធ)ហើយរឺ? បានមិនហ៊ានបង្ក្រាបបទល្មើសចឹង?
ខេត្តស្ទឹងត្រែង : មេខ្លោងរត់ការឈើ ដោះដូរជាមួយសមត្ថកិច្ចពាក់ព័ន្ធនិងមន្ត្រីជំនាញនៅចំណុចអូរឡង់ ឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង កំពុងបន្តប្រមូលឈើដាក់ទូករៀងរាល់យប់តាមទន្លេមេគង្គ ឆ្ពោះទៅកោះខ្ញែរនិងឃុំវឌ្ឍនៈស្រុកសំបូរខេត្តក្រចេះ។
អស់លោកមន្ត្រីពាក់ព័ន្ធ ជាពិសេសជំនាញរដ្ឋបាលព្រៃឈើប្រចាំការ នៅតំបន់នោះ ហាក់ចាញ់សីលបារមីមេឈ្មួញរកស៊ីឈើដោយមិនហ៊ានបង្ក្រាបឬក៏មើលមិនឃើញ។
ប្រភពប្រជាពលរដ្ឋឃុំសៀមបូកបានឲ្យដឹងថា មេខ្លោងរត់ការឈើនៅតំបន់នោះអ្នកណាក៏ស្គាល់ដែរ គឺឈ្មោះ(តាវុធ)ហើយ ក្រៅពីនេះនៅមានមេឈ្មួញជាច្រើនទៀត ដូចជាឈ្មោះ(ឈឹម) ឈ្មោះ(រិទ្ធិ )និងឈ្មោះ(សៀង ឡាន) ថែមទាំងមានឈ្មួញខ្មែរអីស្លាមជាច្រើននាក់ទៀត មកពីខេត្តក្រចេះ ប្រមូលទិញឈើខុសច្បាប់ពីអ្នក ភូមិនៅអូរឡង់ ឃុំសៀមបូក ដាក់ទូកដូចផ្សារលក់ត្រី។
ប្រភពបានឲ្យដឹងថា ទូកតូចមួយគ្រឿងអាចដាក់ឈើបានចំណុះ៣ ម៉ែត្រគុប បើទូកធំវិញអាចដាក់បានពី១៥ ទៅ២០ ម៉ែត្រគុប ។ឈើកំពុងត្រូវប៉ាន់ជាងគេគឺក្តាកកោះតម្លៃខ្ពស់ក្នុងទីផ្សារ។ តែបើទិញនៅអូរឡង់ សៀមបូក ខេត្តស្ទឹងត្រែង ក្នុងមួយម៉ែត្រគូបតម្លៃជាង១លានរៀល ពេលទៅដល់កោះខ្ញែរនិងឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះតម្លៃចាប់ពី៦០០ ទៅ៧០០ដុល្លារ ក្នុងមួយម៉ែត្រគុប តែបើដឹកដល់ខេត្តកំពង់ចាម ព្រៃវែងនោះតម្លៃជាង១ពាន់ដុល្លារក្នុងមួយម៉ែត្រគុប។
ប្រភពដែលស្និទ្ធនឹងឈ្មួញឈើបានបន្តថា ឈ្មួញឈើនៅតំបន់ខាងលើនោះ ភាគច្រើនធ្វើសកម្មភាពចាប់ពីព្រលប់រហូតដល់យប់កណ្ដាលអធ្រាត្រ រីឯគោយន្តរបស់អ្នកភូមិរាប់រយគ្រឿង បានចូលទៅក្នុងព្រៃដឹក ជញ្ជូនឈើ យកមកទម្លាក់ នៅតាមភូមិដើម្បីលក់បន្តទៅឱមេឈ្មួញទាំងអស់នោះរួចក្រុមឈ្មួញចាត់តាំង ឈ្មោះ(វុធ )ឲរត់ការ ពីព្រោះឈ្មោះ(វុធ )ត្រូវដងត្រូវផ្លែស៊ីខហសែរជាមួយសមត្ថកិច្ចជុំនាញតំបន់នោះ។
តា(វុធ)រត់ការប៉ាវអ្នកនេះអ្នកនោះផឹកស៊ីតាមហាងចូលខារ៉ាអូខេ ស្ទើររាល់ថ្ងៃមិនដែលខាន។ រថយន្តដែលមេការឈើរូបនេះ ជិះជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ជាច្រើនដងដោយសារផឹកស៊ីស្រវឹង។
បើអ្នកធំថ្នាក់ស្រុក ឬខេត្តស្ទឹងត្រែង ចុះទៅសៀមបូក គឺមេការឈើឈ្មោះតាវុធ ចេញមុខចាត់ចែងហើយដោះស្រាយទាំងអស់។អាស្រ័យ ហេតុនេះហើយបានជាគ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាបអ្នករកស៊ីបទល្មើសនេះកើត។ តែបើឈ្មួញណាមិនឲ្យឈ្មោះ(វុធ) រត់ការទេតា(វុធ )និងប្ដឹងសមត្ថកិច្ចឱ្យចាប់ឈើភ្លាមៗមិនខាន។
ថ្មីៗនេះមេកាឈើឈ្មោះតា(វុធ )បានខឹងអ្នកកាសែតម្នាក់ រឿងថតឈើហើយតា(វុធ) យកទូរស័ព្ទបោះចូលទឹក ទន្លេបាត់សមត្ថកិច្ចក៏មិនមានចំណាត់ការអន្តរាគមន៍ដែរ។
ឈ្មោះវុធ មេការឈើបាននិយាយ កាលពីយប់ថ្ងៃទី២៥កក្កដា២០២២ថា អ្នកណាក៏ដោយបើស្គាល់ឈ្មោះ(វុធ)អាចជួបបានគ្រប់ពេល។ តែបើនិយាយរឿងឈើគឺឆ្កើយថាឈើរបស់ប្រជាពលរដ្ឋ។
លោក(សុខ សំណាង) មន្រ្តីរដ្ឋបាលព្រៃឈើ ដែលទើបទទួលតំណែងថ្មី ចុះទៅសៀមបូក មិនអាចសុំការបំភ្លឺបានទេនៅល្ងាចថ្ងៃទី២៦ កក្កដានេះ។
ប៉ុន្តែលោក(អន ចាន់សុជាតិ )នាយខណ្ឌរដ្ឋបាលព្រៃឈើ បាននិយាយថា លោកនឹងចាត់មន្ត្រីឱ្យចុះស៊ើបអង្កេតក្នុងរឿងនេះតែសុំឲ្យមានភាពសហការ ពីប្រជាពលរដ្ឋដើម្បីទប់ស្កាត់បទល្មើសក្នុងតំបន់នោះ៕
No comments:
Post a Comment