មុខសញ្ញាលួចមានស្ថានទម្ងន់ទោស(ឆក់)ចំនួន០៤នាក់ត្រូវសមត្ថកិច្ចបង្រ្កាបឃាត់ខ្លួនអនុវត្តតាមច្បាប់
(បាត់ដំបង)កាលពីថ្ងៃ ព្រហស្បតិ៍ ១៥រោចខែអាសាឍឆ្នាំខាលចត្វាស័កព.ស. ២៥ ៦៦ ត្រូវនឹងថ្ងៃទី២៨ខែកក្កដាឆ្នាំ ២០២២វេលាម៉ោង១៤និង៥៧នាទី នៅចំណុចក្រុមទី ១៨ ភូមិ ពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង អនុវត្តតាមការណែនាំបញ្ជាផ្ទាល់ពី លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ រួមនឹងលោកវរសេនីយ៍ទោ ភួងចន្ទ័តារា ស្នងការរង ជំនួយការដឹកនាំការិ យា ល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និង មានការសម្របសម្រួលទៅលេីនីតិវិធី ពីឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអនៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាបសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកឯកភ្នំ ចុះប្រតិបត្តិការ បង្ក្រាបករណី លួចមានស្ថានទម្ងន់ទោស ( ឆក់យកទូរស័ព្ទដៃ )០១ករណី និងបានធ្វេីការនាំខ្លួនជន សង្ស័យចំនួន ០៤ នាក់ មកកាន់ស្នងការដ្ឋាន ។
១-ឈ្មោះ ដួង ឃីម ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅភូមិករហាល ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
២-ឈ្មោះ រស់ បញ្ញា ហៅ ខ្លឹង ភេទប្រុ ស អាយុ ១៧ ឆ្នាំ មានទីលំនៅភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
៣-ឈ្មោះ ឃឿន សុជាតិ ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
៤-ឈ្មោះ ណាន ណេត ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
សូមជម្រាបជូនថាកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០២២ នៅចំណុចមុខសាលាខេត្តបាត់ដំបង ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង វេលាម៉ោង ប្រមាណ២៣និង២០នាទីជនស ង្ស័យទាំង ០៤ នាក់ខាងលើបានធ្វេីសកម្មភាព ជិះម៉ូតូចំនួន ០២ គ្រឿង ឆក់យកទូរស័ព្ទដៃ របស់ជនរងគ្រោះឈ្មោះ សុន សុភី ភេទប្រុស អាយុ ១៨ ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ខណៈពេលដែលជនរងគ្រោះកំពុងជិះកង់ចុចទូរស័ព្ទ ។
ក្រោយកើតហេតុជនរងគ្រោះបានប្តឹងចូលមកសមត្ថកិច្ចនគរបាល ហើយឆ្លងតាមរយៈការស្រាវជ្រាវស៊េីបអង្កេតសមត្ថកិច្ចកំណត់មុខសញ្ញាបាននិងឈានដល់ការឃាត់ខ្លួនតែម្តង។
-*វត្ថុតាងដកហូតរួមមាន៖
- ទូរស័ព្ទដៃ ០១ គ្រឿង ម៉ាក OPPO A5s ពណ៌ក្រហម ( ជារបស់ជនរងគ្រោះ ) ។
បច្ចុប្បន្នការិយាល័យជំនាញកំពុងធ្វេីកសាងសំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី ច្បាប់៕
No comments:
Post a Comment