លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត អញ្ជេីញដង្ហែទានព្រះវស្សាទៅកាន់វត្តព្រះអង្គខ្មៅ
សៀមរាប ៖ នាព្រឹកថ្ងៃអាទិត្យ ១២ កេីត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ០៨ និង៣០នាទី លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាបបានអញ្ជេីញដង្ហែទានព្រះវស្សាទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តព្រះអង្គខ្មៅ ដោយមានការអញ្ជេីញចូលរួមពីលោក លោកស្រី ស្នងការរង នាយ នាយរងការិយាល័យ ចំណុះឲ្យស្នងការដ្ឋាននគរបាលខេត្តសៀមរាប។
ក្នុងនោះ លោកឧត្តមសេនីយ៍ត្រី ស្នងការក៏បាននាំយកនូវបច្ច័យចំនួន ៤០០០,០០០ រៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា សម្រាប់ប្រេីប្រាស់ និងផ្គត់ផ្គង់ក្នុងវិស័យព្រះពុទ្ធសាសនា៕
No comments:
Post a Comment