ខេត្តកំពង់ចាម៖នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ លោក ហេង វុទ្ធី ប្រធានក្រុមការងារាចុះជួយឃុំអារក្សត្នោត , លោកអនុប្រធានក្រុមការងារ និង សហការី បានដឹកនាំសមាជិគណបក្សប្រជាជនកម្ពុជា។
តាមបណ្តាសាខាបក្សភូមិទាំង៥ ក្នុងឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដង្ហែរក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅក្នុងមូលដ្ឋានឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ដែលមានសមាជិកចូលរួមដង្ហែរក្បួន សរុបចំនួន១០៩៤នាក់ (ស្រី៣៧០នាក់ មធ្យោបាយម៉ូតូចំនួន៤២២គ្រឿង និងរថយន្តចំនួន៨៣គ្រឿង) ។
រួមមាន ÷ ១-ភូមិគីឡូ៧ ចំនួន២៥៥នាក់ (ស្រីចំនួន៨៦នាក់ ម៉ូតូចំនួន៦៩គ្រឿង , រថយន្ត១៣រឿង) ។ ២-ភូមិល្វា ចំនួន២៤២នាក់ (ស្រីចំនួន៧៥នាក់ ម៉ូតូចំនួន៧៥គ្រឿង , រថយន្ត១៣គ្រឿង)។ ៣-ភូមិគីឡូ១០ ចំនួន១៦២នាក់ (ស្រីចំនួន៥២នាក់ ម៉ូតូចំនួន៥២គ្រឿង រថយន្តចំនួន១០គ្រឿង)
៤-ភូមិបែកអន្លូង ចំនួន៣២៣នាក់ (ស្រីចំនួន១២៧នាក់ ម៉ូតូចំនួន១៨៦គ្រឿង , រថយន្ត៣៦គ្រឿង) ៥-ភូមិអារក្សត្នោត
ចំនួន១១២នាក់ (ស្រីចំនួន៣០នាក់ (ម៉ូតូចំនួន៤០គ្រឿង , រថយន្តចំនួន១០រឿង) ។
No comments:
Post a Comment