បនល្បែងជល់មាន់ នៅក្នុងកាសុីណូ ចក្រវាល ជាយដែន សង្ស័យគ្មានអាជ្ញាប័ណ្ណ កំពុងតែបើកលេងយ៉ាងរលូន អាចទំនងជាឆ្នាំងបាយរបស់អស់លោកអាជ្ញាធរពាក់ព័ន្ធ។
ត្បូងឃ្មុំ៖បនល្បែងជល់មាន់ នៅក្នុងកាស៊ីណូចក្រវាលជាយដែន ស្ថិតនៅក្នុងភូមិអន្លុងជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលគេសង្ស័យថា គ្មានអាជ្ញាប័ណ្ណ បានបើកលេងយ៉ាងរលូន ដោយមិនមានការរំខានពីសំណាក់អស់លោកអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធសោះឡើយ? ដោយគេបានដាក់ការសង្ស័យថា?អាចទំនងជាឆ្នាំងបាយរបស់អស់លោកអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ទើបមិនមានវិធានការណ៌ទប់ស្កាត់និងបង្ក្រាប តាមបទបញ្ជារបស់ឯកឧត្តមនេត សាវឿន អគ្គស្នងការនគរបាលជាតិ និងសម្តេចក្រឡាហោមសខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ប្រភពបានបញ្ជាក់ថា?ជាទូទៅ គេតែងតែសង្កេតឃើញ ក្រុមអ្នកញៀនល្បែងជល់មាន់ សុទ្ធសឹងជាពលរដ្ឋខ្មែរ បាននាំគ្នាពពាក់ពពូន ចូលទៅលេង ដោយគ្មានញញើតនិងទោសទណ្ឌបន្តិចណាទាល់តែសោះ។
ប្រភពខាងលើបានលើកឡើងទៀតថា?ពួកគាត់បានរាយការណ៌ជូនអាជ្ញាធរនិងសមត្ថខាងលើជាបន្តបន្ទាប់ ប៉ុន្តែមិនមានចំណាត់ការណ៌ ក្នុងការទប់ស្កាត់បនិងបង្ក្រាបសោះឡើយ?ទំនងបនល្បែងជល់មាន់ខាងលើនេះ អាចជាឆ្នាំងបាយរបស់អស់លោកអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធអស់ហើយ។ សូមជម្រាបថា?ល្បែងស៊ីសងគឺជាអំពើល្មើសច្បាប់ ដែលរាជរដ្ឋភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុនសែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចលោកតែងតែចេញបទបញ្ជាដល់អាជ្ញាធរនិងសមត្ថកិច្ចគ្រប់រាជធានីខេត្ត ត្រូវនាំគ្នាទប់ស្កាត់និងបង្ក្រាបអោយខាងតើបាន ដើម្បីអនុវត្តន៌នូវគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថភាពទាំង៧ចំណុច។
សូមជម្រាបថា៖ បើយោងតាមច្បាប់នៃការបង្ក្រាបល្បែងសុីសង ជំពូក៣ ទោសបញ្ញត្តិ បានចែងក្នុងមាត្រា ៤ ជនណាលេងល្បែងសុីសង ជននោះត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីមួយមុឺនរៀល(១០.០០០) ដល់ ប្រាំមុឺនរៀល (៥០.០០០) ឬដាក់គុកពីមួយថ្ងៃដល់មួយខែ។ ក្នុងករណីមិនរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំមុឺនរៀល(៥០.០០០)ដល់ប្រាំសែនរៀល(៥០០.០០០) និងដាក់គុកពីមួយខែដល់មួយឆ្នាំ។មាត្រា៥ ត្រូវផ្តន្ទាទិសពិន័យជាប្រាក់ពីប្រាំលានរៀល(៥.០០០.០០០)ដល់ម្ភៃលានរៀល(២០.០០០.០០០)និងដាក់គុកពីមួយឆ្នាំដល់ប្រាំឆ្នាំ ចំពោះអ្នកបើកកន្លែងលេងល្បែងសុីសង អ្នកកាន់កាប់ល្បែងសុីសង អ្នកចាត់ចែងនិងភ្នាក់ងារសុីសង។ ក្នុងករណីពុំរាងចាលត្រូវផ្តន្ទាទោសពិន័យជាប្រាក់និងដាក់គុកខាងលើជាអតិបរមា នឹងមាត្រា ៦-៧-៨-៩-១០ និង១១ទៀតផង។
ពាក់ព័ន្ធនិងជុំវិញករណីខាងលើនេះ លោកម៉ុន មាគ៌ា បានប្រាប់(មាសសុរ៉ាញ៉ូស)តាមទូរស័ព្ទថា?សូមបញ្ជូនរូបភាពថ្មីអោយគាត់ រួចលោកម៉ុន មាគ៌ា ក៌បានចុចផ្តាច់ទូរស័ព្ទ មិនមានការទាក់ទងបន្ត។ប្រភពខាងលើបានទំលាយអោយដឹងទៀតថា?មេបនល្បែងជល់មាន់ខាងលើ ជាមនុស្សស្និទ្ធនិងលោកម៉ុន មាគ៌ា ជាទីបំផុត ហេតុដូច្នេះហើយបានជាបនល្បែងជល់មាន់ខាងលើនេះ នៅដំណើរការយ៉ាងរលូនគ្មានការទប់ស្កាត់និងបង្ក្រាប។មហាជនបានសំណូមពរដល់ឯកឧត្តមនេត សាវឿន ពិសេសសម្តេចក្រឡាហោមសខេង មេត្តាជួយចាត់វិធានការទប់ស្កាត់និងបង្ក្រាបបនល្បែងខាងលើនេះប្រកបដោយប្រសិទភាព។
No comments:
Post a Comment