បែកធ្លា​យ​វង់ល្បែង​ជាច្រើន​កន្លែងនៅ​ក្នុង​ស្រុក​បាទី​ លោក ឃុត ឡូ អធិការរងជាអ្នកកាង ស្តេចក្រាញ់ និងកូនប្រុសបង្កើតរបស់លោកជាអ្នកមើលការខុសត្រូវ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

បែកធ្លា​យ​វង់ល្បែង​ជាច្រើន​កន្លែងនៅ​ក្នុង​ស្រុក​បាទី​ លោក ឃុត ឡូ អធិការរងជាអ្នកកាង ស្តេចក្រាញ់ និងកូនប្រុសបង្កើតរបស់លោកជាអ្នកមើលការខុសត្រូវ


បែកធ្លា​យ​វង់ល្បែង​ជាច្រើន​កន្លែងនៅ​ក្នុង​ស្រុក​បាទី​ លោក ឃុត ឡូ អធិការរងជាអ្នកកាង ស្តេចក្រាញ់ និងកូនប្រុសបង្កើតរបស់លោកជាអ្នកមើលការខុសត្រូវ

ខេត្តតាកែវ ៖ ប្រភព​បែកធ្លា​យ​បាន​អោយ​ដឹង​ថា​វង់ល្បែង​ជាច្រើន​កន្លែងនៅ​ក្នុង​ស្រុក​បាទី​ខេត្តតា​កែវ​ មាន​ដូចជា​សង្វៀន​ជល់មាន់ ​វង់​អាប៉ោង​ និង​ជល់មាន់​តាម​ទូ​រទស្សន៍ ដោយ​ណាត់​ភ្នាល់​ស៊ី​សង​​លុយរាប់​លាន ​កំពុងពេញនិយម​ហើយ​ពួកគេ​បើក​បាន​យ៉ាង​រលូន ​គឺ​ប្រើ​ឈ្មោះ​មេ​ ឡូ ។

ប្រភព​បាន​បន្ត​អោយ​ដឹង​ទៀត​ថា​ ឈ្មោះ​ពៅ​ បាន​បើក​សង្វៀន​ជល់មាន់១កន្លែង​ តាម​បណ្តោយ​ផ្លូវ​រទេះភ្លើង​ ស្ថិតនៅ​ឃុំ​ត្រពាំងសាប​ ស្រុក​បាទី​ លេង​ភ្នាល់​រាល់ថ្ងៃ​ តែ​នៅពេល​អ្នក​​កាសែ​ត​ទៅដល់​ពួកគេ​ប្រាប់​អ្នកកាសែត​ថា ​ទីតាំង​នេះ​ជា​របស់​លោក​ឃុ​ត ឡូ​ អធិការរង​ស្រុក​បាទី​ ចង់​ថត​អី​ថត​ទៅ​ផ្សាយ​អី​ផ្សាយ​ទៅ​ មា​នការ​អី​លោក​ឃុ​ត ឡូ​ ជា​អ្នក​ដោះស្រាយ​ ។

ប្រភព​ច្បាស់ការ​ណ៍​បាន​បញ្ជាក់​ទៀត​ថា​ ទីតាំង​ជល់មាន់​អន​ឡាញ​ដ៏​ធំ​មួយទៀត​ជា​របស់​ឈ្មោះ

​ម៉ុ​ក ជា​មន្ត្រី​ប៉េ​អឹ​ម​ចូល​និវត្ត​ន៍​ នៅ​កណ្ដាលវាល​ស្រែ​នៃ​ឃុំ​កណ្ដឹង​​ក៏​យក​ឈ្មោះ​លោក ​ឃុ​ត ឡូ​ នេះ​ទៅ​កាង​អោយ​ដែរ​។ និយាយ​ពី​វង់​អាប៉ោង​របស់​ឈ្មោះ​ជង​ នៅក្នុង​ទឹកដី​ឃុំ​ពត់សរ​ ស្រុក​បាទី​ ក៏​បែក​ធ្លាយ​ថា ​លោក​ឃុ​ត ឡូ​ ជា​អ្នក​កាង​អោយ​ដែរ​ និយាយ​អោយ​ចំ​សេដ្ឋកិច្ច​វង់ល្បែង១ស្រុក​បាទី​គឺជា​របស់​លោក​ឃុ​ត ឡូ​ ទាំងអស់​ ។

ប្រភព​បាន​បន្ត​ទៀត​ថា​ ហេតុផល​អ្វី​បាន​ជា​លោក​ឃុ​ត ​ឡូ ​អធិការរង​ស្រុក​បាទី​ ក្ដោប​សេដ្ឋកិច្ច​វង់​ល្បែង​បាន ១-លោក​ឃុ​ត ឡូ​ ជា​អ្នក​ញៀន​ល្បែង​គ្រប់​ប្រភេទ និងមានកូនចៅជាច្រើនជាអ្នកញៀនល្បែង ​ជា​អ្នក​ណាត់​ក្រុម​អ្នក​ញៀន​ល្បែង​អោយ​មកលេង​តាម​គោល​នៃ​ទីតាំង​ដែល​បាន​បង្កើត​រួចហើយ ​បើ​លោក​ឃុ​ត ឡូ​ ណាត់និង​បើក​អោយ​លេង ​គឺ​ក្រុម​អ្នកលេង​មាន​ភាព​កក់ក្ដៅ​ធានា​ថា​ មាន​សុ​វត្តិភាព​ព្រោះ​អ្នក​ដែល​បង្ក្រាប​ល្បែង​ស៊ីសង​ឈ្មោះ​ឃុ​ត ចិ​ត្ត្រា អធិការរង​ព្រហ្ម​ទណ្ឌ័​ស្រុក​បាទី​ ជា​កូនប្រុស​បង្កើត​របស់​លោក​ឃុ​ត​ ឡូ​ដូច្នេះ ​នេះ​ជា​សេ​នារិ​យោ​ល្បែង​ក្នុង​ស្រុក​បាទី​ទាំងមូល​ ។

ពាក់​ពន្ធ័​ករណី​ខាងលើ​ អ្នក​យក​ព័ត៌មាន​យើង​មិន​អាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក​ឆាយ កែ​វម​ន្នី​ អធិការ​ស្រុក​បាទី​បានទេ​ ព្រោះ​លោក​មានទម្លាប់​មួយ​មិន​ទទួល​លេខ​ទូរ​សព្ទ័​អ្នកកាសែត​ទេ ​តែ​កន្លងមក​លោក​ធ្លាប់​អោយ​ដឹង​ថា ​លោក​មិន​ប៉ះពាល់​លុយ​ល្បែង​ទេ​ដឹង​ថា​ មាន​លេង​កន្លែងណា​លោក​ដាក់​កំលាំង​ចុះទៅ​ភ្លាម ​។

ជុំវិញបញ្ហាខាងលើនេះសង្ឃឹមលើលោកឧត្តមសេនីយ៌ត្រី ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងត្រួតពិនិត្យ បង្ក្រាប ករណីបើកទីតាំងល្បែងស៊ីសងខុសច្បាប់នេះ ។

បើមិនបង្ក្រាបទេ ពលរដ្ឋនិងអស់ជំនឿលើសមត្ថកិច្វនគរបាល ដែលជាមន្ត្រីអនុវត្តច្បាប់ បែរជាយកតួនាទី ទៅបើកល្បែងស៊ីសងខុសច្បាប់ទៅវិញ ។


No comments:

Post a Comment

សុខភាពនិងសម្រស់

Pages