ទីតាំងបនល្បែងជល់ នៅក្នុងឃុំព្រែក អាជី ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំសង្ស័យជាឆ្នាំងបាយ របស់លោកសួស សេងលី។
(ត្បូងឃ្មុំ)៖ទីតាំងបនល្បែងស៊ីសងជល់មាន់ មួយកន្លែង ក្នុងឃុំព្រែកអាជី ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ កំពុងតែបើកលេង ដំណើរការយ៉ាងរលូន ដោយមិនមានការរំខាន ពីសំណាក់អស់លោកអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធសោះឡើយ(ពោល)គឺគេមានការសង្ស័យថា បនល្បែងខាងលើនេះ សង្ស័យជាឆ្នាំងបាយរបស់អស់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធអស់ហើយមើលទៅ ទើបមិនមានការទប់ស្កាត់និងបង្ក្រាប តាមបទបញ្ជារបស់ឯកឧត្តមនេត សាវឿន អគ្គស្នងការនគរបាលជាតិ និងសម្តេចក្រឡាហោមសខេង រដ្ឋនម្ត្រីក្រសួងមហាផ្ទៃ។
យោងតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានខាងលើ បានលើកឡើងថា?បច្ចុប្បន្ននេះបទល្មើសល្បែងស៊ីសងមាន់ជល់ នៅក្នុងមូលដ្ឋានខាងលើ កំពុងតែបើកលេងយ៉ាងរលូន ក្នុងនោះក្រុមអ្នកញៀនល្បែងបាននាំគ្នាចូលទៅលេង យ៉ាងអនាធិបតេយ្យជាទីបំផុត ដោយមិនញញើតនិងទោសទណ្ឌបន្តិចណាសោះឡើយ។
ប្រភពខាងលើបានលើកឡើងទៀតថា?ពួកគាត់ធ្លាប់បានរាយការណ៌ជូនអាជ្ញាធរនិងសមត្ថខាងលើជាញឹកញយមកហើយ ប៉ុន្តែមិនមានចំណាត់ការណ៌ ក្នុងការទប់ស្កាត់បនិងបង្ក្រាបសោះឡើយ?ទំនងអស់លោកអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវថ្នាំសណ្តំឬទទួលសំណែនប្រចាំខែពីពួកមេបនល្បែងខាងនេះអស់ហើយមើលទៅ។
សូមជម្រាបថា៖ បើយោងតាមច្បាប់នៃការបង្ក្រាបល្បែងសុីសង ជំពូក៣ ទោសបញ្ញត្តិ បានចែងក្នុងមាត្រា ៤ ជនណាលេងល្បែងសុីសង ជននោះត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីមួយមុឺនរៀល(១០.០០០) ដល់ ប្រាំមុឺនរៀល (៥០.០០០) ឬដាក់គុកពីមួយថ្ងៃដល់មួយខែ។ ក្នុងករណីមិនរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំមុឺនរៀល(៥០.០០០)ដល់ប្រាំសែនរៀល(៥០០.០០០) និងដាក់គុកពីមួយខែដល់មួយឆ្នាំ។
មាត្រា៥ ត្រូវផ្តន្ទាទិសពិន័យជាប្រាក់ពីប្រាំលានរៀល(៥.០០០.០០០)ដល់ម្ភៃលានរៀល
(២០.០០០.០០០)និងដាក់គុកពីមួយឆ្នាំដល់ប្រាំឆ្នាំ ចំពោះអ្នកបើកកន្លែងលេងល្បែងសុីសង អ្នកកាន់កាប់ល្បែងសុីសង អ្នកចាត់ចែងនិងភ្នាក់ងារសុីសង។ ក្នុងករណីពុំរាងចាលត្រូវផ្តន្ទាទោសពិន័យជាប្រាក់និងដាក់គុកខាងលើជាអតិបរមា នឹងមាត្រា ៦-៧-៨-៩-១០ និង១១ទៀតផង។
សូមជម្រាបថា? ល្បែងស៊ីសងគឺជាអំពើល្មើសច្បាប់ ដែលរាជរដ្ឋភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុនសែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចលោកតែងតែចេញបទបញ្ជាដល់អាជ្ញាធរនិងសមត្ថកិច្ចគ្រប់រាជធានីខេត្ត ត្រូវនាំគ្នាទប់ស្កាត់និងបង្ក្រាបអោយខាងតើបាន ដើម្បីអនុវត្តន៌នូវគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថភាពទាំង៧ចំណុច។
មហាជនបានសំណូមពរដល់លោកម៉ុន មាគ៌ា ស្នងការខេត្តត្បូងឃ្មុំ និងលោកជៀម ច័ន្ទសោភ័ណ្ឌ ចៅហ្វាយខេត្តកំពង់ចាម មេត្តាជួយដាក់បទបញ្ជាដល់សមត្ថកិច្ចក្រោមឱវាទ អោយចុះមកទប់ស្កាត់និងបង្ក្រាប បនល្បែងជល់មាន់ខាងលើ ដែលបានបើកលេងយ៉ាងគគ្រឹកគគ្រេង យ៉ាងអនាធិបតេយ្យជាទីបំផុតធ្វើអោយសុភាពបុរស ភ្លេចកិច្ចការងារចិញ្ចឹមប្រពន្ធកូន(ពោល)ថែមទាំងឈានដល់ប្រើប្រាស់អំពើហឹង្សាក្នុងគ្រួសារទៀតផង។
No comments:
Post a Comment