ភ្នំពេញ ÷ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានកំពុងជាប់រវល់រាបចំការបោះឆ្នោត ឃុំ សង្កាត់ នាពេលខាងមុខបានទៅដោយរលូន! ដោយឡែកនៅក្នុងអាហារដ្ឋាន(ចែម៉ៅ ទាត្រកួន)មួយកន្លែងបានលួចបង្កប់ល្បែងស៊ីសងបាញ់អាប៉ោងខុសច្បាប់ កំពុងនាំបក្សពួកក្រុមញៀនល្បែងទាំងស្រីទាំងប្រុសចូលលេងភ្នាល់ដាក់ប្រាក់បានយ៉ាងរំភើយ!នៅតាមបណ្ដោយផ្លូវបេតុង ចូលក្នុងប្រហែល.៤០ ម៉ែត្រ ស្ថិតនៅភូមិព្រៃកុដិ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ខណៈពេលនេះ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បានដឹងដែរឬទេ!ឬមួយមិនហ៊ានធ្វើការបង្ក្រាប!
បើយោងតាមប្រជាពលរដ្ឋបានរាយការណ៍ឲ្យដឹងថា ÷ ទីតាំងល្បែងខាងលើនេះ នៅវេលាម៉ោង ២:០០ រសៀល តែងតែមកជួបជុំ!លេងល្បែងសុីសងបាញ់អាប៉ោងខុសច្បាប់ នាំគ្នាភ្នាល់ដាក់ប្រាក់ រាប់.លាន.រៀល ទៅដល់ រាប់ ពាន់.ដុល្លារ បានយ៉ាងរំភើយ! នៅក្នុងអាហារដ្ឋាន(ចែម៉ៅ ទាត្រកួន) ពលរដ្ឋដាក់ការសង្ស័យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវឲ្យទីតាំងមួយកន្លែងនេះហើយទើបហ៊ានបើកលេងបានជារៀងរាល់ថ្ងៃ ធ្វើឲ្យពួកគាត់រស់នៅមានការព្រួយបារម្ភអំពីបញ្ហាអសន្តិសុខនិងបទល្មើសផ្សេងៗ(ពោលគឺ) គ្រឿងញៀន និង លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើម ក៍ដោយសារកើតចេញពីល្បែងសុីសងខុសច្បាប់ទាំងអស់នេះផងដែរ ។
សូមរំលឹកថាកន្លងមក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលពាក់ព័ន្ធក្រោមឱវាទ ត្រូវតែបង្ក្រាប!រាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ! តែផ្ទុយទៅវិញអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន នៅក្នុងទឹកដី សង្កាត់កំបូល ខណ្ឌកំបូល ហ៊ានប្រឆាំងការណែនាំនូវវិធានការរបស់រាជរដ្ឋាភិបាន ដែលបានដាក់ចេញដោយ ក្រសួងមហាផ្ទៃ
ជុំវិញពាក់ព័ន្ធករណីនេះដែលប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន បាននាំគ្នាធ្វើការសូមណុំពរទៅដល់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញមក ជាពិសេស ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ហង្ស មុនី អធិការនគរបាលខណ្ឌកំបូល មិនគួរមើលរំលងគួរតែចាត់កម្លាំងជំនាញចុះធ្វើការបង្រ្កាប!ទីតាំងល្បែងស៊ីសងខុសច្បាប់មួយកន្លែង កំពុងបើកការលេងភ្នាល់ដាក់ប្រាក់ យ៉ាងពេញទំហឹង នៅក្នុងមូលដ្ឋានខាងលើនេះដើម្បីធានានូវសន្តិសុខសុវត្ថិភាពភូមិ ឃុំ ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃផងទាន៕
No comments:
Post a Comment