ល្បែងជល់មាន់តាមប្រព័ន្ធអនឡាញរាប់សិបកន្លែង នៅក្នុងឃុំលាយបូរ សង្ស័យឆ្នាំងបាយ របស់មេប៉ុស៌្តលាយបូរ និងលោកអធិការស្រុកត្រាំកក់។ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

ល្បែងជល់មាន់តាមប្រព័ន្ធអនឡាញរាប់សិបកន្លែង នៅក្នុងឃុំលាយបូរ សង្ស័យឆ្នាំងបាយ របស់មេប៉ុស៌្តលាយបូរ និងលោកអធិការស្រុកត្រាំកក់។


ខេត្តតាកែវ ៖ មេ​ប៉ុស្តិ៍​នគរបាល​ឃុំ​លាយ​បូរ លោកស៊ិនជឺ និងលោកឌុក ធីយ៉ា អធិការស្រុក​ត្រាំ​កក់ ខេត្តតាកែវ ពេល​នេះ​កំពុង​តែ​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ក្នុង​ការ​បណ្តែតបណ្តោយ ឱ្យ​មាន​ទីតាំង​ល្បែ​ង​ស៊ីសងមាន់ជល់តាមប្រព័ន្ធអនឡាញ រហូត​ដល់​ទៅ​រាប់សិបកន្លែង ដែល​ផ្ទុយ​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​របស់​រាជរដ្ឋាភិបាល ដែលកំពុងតែបើកលេងយ៉ាងរលូន ដោយមហាជន​សង្ស័យ​ណាស់​ថា ជា​ឆ្នាំងបាយ​របស់​លោកស៊ិនជឺ និងលោកឌុក ធីយ៉ា ទើបមិនមានការទប់ស្កាត់និងបង្ក្រាប។

បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ទីតាំង​ល្បែ​ង​ស៊ីសងប្រភេទ​ល្បែ​ង​ឡូ​តូ​អន​ឡាញ និង​ជល់​មាន់​អន​ឡាញ ដោយ​មេបនល្បែង បាន​ដាក់​ពង្រាយ​តាម​ហាង​កាហ្វេ នៅ​ទូ​ទាំង​ឃុំ​លាយ​បូរ ដោយមហាជនសង្ស័យថា? មានការ​ឃុបឃិត​របស់​អាជ្ញាធរមានសមត្ថកិច្ចនិង​ថៅកែ​លាក់​មុខ​មួយ​ក្រុម​។ ចំណែក​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​មូលដ្ឋាន ក៏​បាន​និយាយ​ដែរ​ថា ប្រភេទល្បែ​ង​ឡូ​តូ​អន​ឡាញ និង​ជល់​មាន់​នេះ ត្រូវ​គេ​ដាក់​បញ្ចាំង ដោយ​ផ្សាយ​បន្ត​ផ្ទាល់​យ៉ាង​ព្រោងព្រាត តែ​ពួក​គាត់​ពុំ​ឃើញ​អាជ្ញា​ធរមាន​សមត្ថកិច្ច ចុះ​ធ្វើការ​ហាមឃាត់ ឬ​ក៏​បង្ក្រាប​ទៅ​តាម​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព ដែល​ដាក់​ចេញ​ដោយ​រាជរដ្ឋាភិបាល​នោះ​ទេ ខណៈ​ទីតាំង​ល្បែ​ង​ស៊ីសងខ្លះ​ទៀត នៅ​ជាប់​នឹង​របង​ប៉ុស្តិ៍​ថែម​ទៀតផង។

មហាជនបានធ្វើការសំណូមពរ ដល់លោកឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ ពិសេសលោកអ៊ុចភា ចៅហ្វាយខេត្តតាកែវ សូមមានវិធានការណ៌ តាមផ្លូវច្បាប់ចំពោះទីតាំងនិងមេបនល្បែងជល់មាន់តាមអនឡាញ ខាងលើនេះផង ដើម្បីលុបបំបាត់បទល្មើសល្បែងស៊ីសង នៅក្នុងអាណាចក្រខេត្តកណ្តាល តាមអនុសាសន៌របស់ឯកឩត្តមនេតសាវឿនអគ្គស្នងការនគរបាលជាតិ និងសម្តេចក្រឡាហោមសខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។បើយោងតាមច្បាប់នៃការបង្ក្រាបល្បែងសុីសង ជំពូក៣ ទោសបញ្ញត្តិ បានចែងក្នុងមាត្រា ៤ ជនណាលេងល្បែងសុីសង ជននោះត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីមួយម៉ឺនរៀល(១០.០០០)ដល់ ប្រាំមុឺនរៀល (៥០.០០០) ឬដាក់គុកពីមួយថ្ងៃដល់មួយខែ។ 

ក្នុងករណីមិនរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំមុឺនរៀល(៥០.០០០)ដល់ប្រាំសែនរៀល(៥០០.០០០) និងដាក់គុកពីមួយខែដល់មួយឆ្នាំ។មាត្រា៥ ត្រូវផ្តន្ទាទិសពិន័យជាប្រាក់ពីប្រាំលានរៀល(៥.០០០.០០០)ដល់ម្ភៃលានរៀល

(២០.០០០.០០០)និងដាក់គុកពីមួយឆ្នាំដល់ប្រាំឆ្នាំ 

ចំពោះអ្នកបើកកន្លែងលេងល្បែងសុីសង អ្នកកាន់កាប់ល្បែងសុីសង អ្នកចាត់ចែងនិងភ្នាក់ងារសុីសង។ ក្នុងករណីពុំរាងចាលត្រូវផ្តន្ទាទោសពិន័យជាប្រាក់និងដាក់គុកខាងលើជាអតិបរមា។ នឹងមាត្រា ៦-៧-៨-៩-១០ និង១១ទៀតផង។



No comments:

Post a Comment

សុខភាពនិងសម្រស់

Pages