សូមជម្រាបថា ថវិកាដែលបានផ្តល់ជូន អ្នកជំងឺ ប៊ូ សុនិតា អាយុ៣៥ឆ្នាំ រស់នៅ ភូមិត្រាំសសរ ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ គឺបានមកពី៖
១.លោកស្រីមេធាវី តាំង ស៊ីនហុង ចំនួន៦៦០,០០០រៀល
២.លោក ថាំង ប៊ុនសុង ចំនួន ៥០,០០០រៀល
៣.លោក ថោង សុភ័ក្ត្រ ចំនួន ៨០,០០០រៀល
៤.លោកស្រីមេធាវី ផូ ចាន់វឌ្ឍនៈ ៦០,០០០រៀល
៥.លោកស្រី អេណា តាន់ ៥០,០០០រៀល
ប្អូនស្រី ប៊ូ សុនិតា សម្តែងក្តីសប្បាយរីករាយ ជូនពរ និង ថ្លែងអំណរគុណ លោកស្រីមេធាវីប្រធាន និង សហការី សប្បុរសជន ដែលបានឆ្លៀតពេលដ៏មមារញឹក អញ្ជើញមកផ្ទាល់ និងមានទឹកចិត្តប្រកបដោយក្តីមេត្តាផ្តល់ជំនួយចាំបាច់ដល់ប្អូនដែលកំពុងជួបការខ្វះខាតជីវភាពយ៉ាងខ្លាំង និងត្រូវបន្តព្យាបាលរយៈពេលយូរទៀត។
ចុងក្រោយ ប្អូនស្រីសូមលើកដៃសំពះ អំពាវនាវដល់ ថ្នាក់ដឹកនាំ និងសប្បុរសជនទាំងអស់ មេត្តាជួយឧបត្ថម្ភដល់ប្អូនស្រីដើម្បីបន្តព្យាបាលជំងឺសម្រាប់ជីវិតចុងក្រោយនេះ។
No comments:
Post a Comment