កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១១ម៉០០នាទី ជនរងគ្រោះឈ្មោះ យ៉ាន សារេម ប្រុស អាយុ ៤៣ឆ្នាំ ជិះម៉ូតូ ០១គ្រឿងម៉ាក សេ១២៥ ពណ៌ ខ្មៅ ឆ្នាំផលិត ២០១៣ ពាក់ស្លាកលេខ កណ្ដាល ១O-៩៧១២ នៅចំណុចមុខផ្ទះលក់ភេសជ្ជៈ ផ្លូវលំ ភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (កន្លែងកើតហេតុ) រួចចូលទៅក្នុងផ្ទះទិញភេសជ្ជៈ ដោយពុំបានដកកូនសោរចេញពីម៉ូតូ ក្នុងពេលនោះជនសង្ស័យឈ្មោះ ចន ប៊ុនធឿន ហៅ ថៃ ភេទ ប្រុស អាយុ ២៩ ឆ្នាំ បានដើរមកធ្វើសកម្មភាពលួចយកម៉ូតូហើយបញ្ឆេះជិះគេចខ្លួន ខណៈនោះជនរងគ្រោះឃើញទាន់ស្រែកឆោឡោឡើង និងរត់ដេញតាមពីក្រោយជនសង្ស័យក៏បានផ្តួលម៉ូតូហើយរត់ចូលទៅក្នុងផ្ទះប្រជាពលរដ្ឋក្បែរនោះ ក៏ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី២ ឃាត់ខ្លួនយកមកធ្វើការសាកសួរនៅទីស្នាក់ការប៉ុស្តិ៍ ដើម្បីចាត់ការតាមនីតិវិធី ចំណែកជនរងគ្រោះឈ្មោះ យ៉ាន សារេម មិនព្រមដាក់ពាក្យបណ្តឹងនោះទេ ៕
-ជនសង្ស័យឈ្មោះ ចន ប៊ុនធឿន ហៅ ថៃ ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទជួល ផ្លូវ លំ ភូមិ ដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ។ (មានផ្ទុកសារធាតុញៀន)
-ជនរងគ្រោះឈ្មោះ យ៉ាន សារេម ប្រុស អាយុ ៤៣ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ លក់ដូរ ។
-វត្ថុតាងចាប់យក : ម៉ូតូ ០១គ្រឿងម៉ាក សេ១២៥ ពណ៌ ខ្មៅ ឆ្នាំផលិត ២០១៣ ពាក់ស្លាកលេខ កណ្ដាល ១O-៩៧១២ លេខតួ+លេខម៉ាស៊ីន=៨៨៨០០៣៩ (បានប្រគល់ជូនជនរងគ្រោះវិញ) ។
បច្ចុប្បន្នជនសង្ស័យចំនួន ០១ នាក់ឈ្មោះ ចន ប៊ុនធឿន ហៅ ថៃ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ។
No comments:
Post a Comment