ល្បែងសុីសងភ្នាល់ចាក់បាល់ តាមប្រព័ន្ធអ៊ីនធឺណេត ជាច្រើនកន្លែង ក្នុងក្រុងបាត់ដំបង កំពុងដំណើរការយ៉ាងរលូន ខណៈលោក ពេជ្រ សារ៉ែន អធិការក្រុងបាត់ដំបង មិនមានចំណាត់ការបង្ក្រាប! - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

ល្បែងសុីសងភ្នាល់ចាក់បាល់ តាមប្រព័ន្ធអ៊ីនធឺណេត ជាច្រើនកន្លែង ក្នុងក្រុងបាត់ដំបង កំពុងដំណើរការយ៉ាងរលូន ខណៈលោក ពេជ្រ សារ៉ែន អធិការក្រុងបាត់ដំបង មិនមានចំណាត់ការបង្ក្រាប!


ខេត្តបាត់ដំបង÷ប្រភពច្បាស់ការណ៍ពីពលរដ្ឋក្នុងក្រុងបាត់ដំបងបានលើកឡើងថា មានមេបនល្បែងភ្នាល់ចាក់បាល់ តាមប្រព័ន្ធអ៊ីនធឺណេតម្នាក់ឈ្មោះ រ៉ាក់ កំពុងតែពង្រីកវិសាលភាព អាណាចក្រ នៃល្បែងស៊ីសងចាក់បាល់ ក្នុងក្រុងបាត់ដំបង ស្ទើរតែគ្រប់ទីកន្លែង ដោយពុំដែលឃើញមានសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធ ក្រុងបាត់ដំបង ធ្វើការ ទប់ស្កាត់ឬបង្ក្រាបម្ដងណាឡើយ។
ពួកគាត់បានលើកឡើងបន្តទៀតថា អាណត្តិណា ក៏ដូចអាណត្តិដែរ ចំពោះល្បែងសុីសងដោយខុសច្បាប់មានគ្រប់រដូវកាលដូចជាគ្រឿងលំអរក្នុងក្រុងបាត់ដំបងទៅហើយ ជាក់ស្តែងល្បែងចាក់តាមប្រព័ន្ធអនឡាញដែរមានទីតាំងស្ថិតនៅចំនុចភូមិ ព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងខេត្តបាត់ដំបង កំពុងបើកលេងយ៉ាងអនាធិតេយ្យដោយសមត្ថកិច្ចក្នុងមូលដ្ឋានមិនអើពើ។ ពលរដ្ឋក្នុងក្រុងបាត់ដំបង បានដាក់ជាសំនួរសួរថា តើលោក ពេជ្រ សារ៉ែន ជាអធិការនគរបាលក្រុងបាត់ដំបងបានដឹងឬយ៉ាងណាចំពោះល្បែងសុីសងខាងលើឬមួយក៏លោកទុកសម្រាប់លំអទីក្រុងទីក្រុងទើបមិនបង្ក្រាប ឬទុកសម្រាប់ជាឆ្នាំងបាយ?

ពាក់ព័ន្ធនឹងល្បែងស៊ីសងខាងលើនេះ លោកពេជ្រ សារ៉ែនអធិការក្រុងបាត់ដំបង បានថ្លែងមកកាន់អង្គភាពសារព័ត៌មាន មាសសុរ៉ាញ៉ូស នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២នេះថា
<<ខ្ញុំបានជ្រាបដំណឹងនេះហើយ ហើយក៏បានឧស្សាហ៍ចុះទៅធ្វើការណែនាំ មិនឲ្យមានការបើកលេងល្បែងស៊ីសង ពាក់ព័ន្ធនឹងទីតាំងល្បែងស៊ីសងខាងលើនោះ ខ្ញុំនឹងចាត់កម្លាំងជំនាញចុះធ្វើការស្រាវជ្រាវបន្តទៀត>>។ 

យ៉ាងណាក៏ដោយ ពលរដ្ឋនិងមហាជន ក៏នៅតែទទូចស្នើសុំអាជ្ញាធរខេត្តបាត់ដំបង សូមឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងនិងលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការខេត្តបាត់បាត់ដំបង មេត្តាពិនិត្យមើល នឹងមានវិធានការក្តៅ បង្ក្រាបនិងទប់ស្កាត់ល្បែងស៊ីសងទាំងនេះផងទាន ដើម្បីស្របតាមគោលនយោបាយ៩ចំណុចភូមិឃុំមានសុវត្ថិភាពជូនពលរដ្ឋ ដើម្បីធានាសុវត្ថិភាពពលរដ្ឋនិងទប់ស្កាត់ចោរកម្មផ្សេងៗដែលកើតឡើងពីការចាញ់ល្បែង៕
ជុំវិញនឹងការចុះផ្សាយខាងលើអង្គភាពមាសសុរ៉ា new រង់ចាំស្រាយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធ។ទំនាក់ទំនងមកកាន់ការិយាល័យ 077343442 0884140001






No comments:

Post a Comment

សុខភាពនិងសម្រស់

Pages