តើសមត្ថកិច្ច សង្កាត់លេខ១ ក្រុងព្រះសីហនុដឹងទេ? ហាង «ពន្លឺថ្មី» កំពុងបើកល្បែងស៊ីសងខុសច្បាប់ ហ៊ោកញ្ជៀវរំខានអ្នកជិតខាងទាំងថ្ងៃយប់ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

តើសមត្ថកិច្ច សង្កាត់លេខ១ ក្រុងព្រះសីហនុដឹងទេ? ហាង «ពន្លឺថ្មី» កំពុងបើកល្បែងស៊ីសងខុសច្បាប់ ហ៊ោកញ្ជៀវរំខានអ្នកជិតខាងទាំងថ្ងៃយប់


ខេត្តព្រះសីហនុ៖ សេចក្តីរាយការណ៍មកថា មានទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់ លក្ខណៈកាស៊ីណូអនឡាញ រួមមាន ភ្នាល់បៀ បាល់ ជល់មាន់ហាយឡាយ ជ្រកក្រោមស្លាក ហាងផឹកស៊ីយីហោ «ពន្លឺថ្មី» ស្ថិតនៅភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ 

ប្រភពបានបន្តថា ទីតាំងនេះ បើកដំណើរការដោយរលូន រៀងរាល់ថ្ងៃ ជាពិសេស ថ្ងៃចុងសប្តាហ៍ ដោយសារតែម្ចាស់ទីតាំងមានខ្នងក្រាស់ បានជាហ៊ានបើកល្បែង ស៊ីសង ខុសច្បាប់ទាំងថ្ងៃ និងយប់ពេលខ្លះលឺសំឡេង ស្រែកហ៊ោកញ្ច្រៀវរហូតដល់ភ្លឺ  រំខានអ្នកជិតខាងយ៉ាងខ្លាំងដេកពួនមិនបាន មិនខ្វល់ពីការឆ្លងជំងឺកូវីដ១៩ អូមីក្រុង ផ្ទុយពីច្បាប់បង្ក្រាបល្បែងស៊ីសង និង គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា។

ល្បែងស៊ីសងខុសច្បាប់នេះ បណ្តាលឱ្យអ្នកញៀនល្បែង ហិនហោចទ្រព្យសម្បត្តិ កើតជាអំពើហិង្សាក្នុងគ្រួសារ និងជាប្រភពបង្កើតអ្នកញៀនថ្នាំ អំពើចោរកម្ម អសន្តិសុខសង្គមជាដើម។ល។

ប្រជាពលរដ្ឋសំណូមពរ លោកវរសេនីយ៍ តី វិសាល អធិការនគរបាលក្រុង និង លោក អុី សុខឡេង អភិបាលក្រុងព្រះសីហនុ  លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត និង ឯកឧត្តម  គួច ចំរើន អភិបាលខេត្តព្រះសីហនុ មេត្តាចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។

គួរបញ្ជាក់ថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានដាក់បទបញ្ជាតឹងរ៉ឹង ដល់គ្រប់ខេត្ត-រាជធានីទូទាំងប្រទេស ឲ្យអនុវត្ត គោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព៩ចំណុច គឺត្រូវបង្ក្រាបបទល្មើសល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទឲ្យខាងតែបាន ហើយបើកើតមាននៅក្នុងទឹកដីណា អ្នកនោះជាអ្នកទទួលខុសត្រូវ។

យោងតាមច្បាប់ ស្តីពី ការបង្ក្រាបល្បែងស៊ីសង ដែលរដ្ឋសភាបានអនុម័ត កាលពីឆ្នាំ១៩៩៦ បានចែងផ្តន្ទាទោស៖

*អ្នកញៀនល្បែងស៊ីសង ផ្អែកតាម
មាត្រា៤៖ ជនណាលេងល្បែងស៊ីសង ជននោះត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី១ម៉ឺនរៀល ដល់ ៥ម៊ឺនរៀល រឺ ដាក់គុកពី១សប្តាហ៍ ដល់ ១ខែ។
ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី៥ម៉ឺនរៀល ដល់ ៥សែនរៀល និងដាក់គុកពី១ខែ ដល់ ១ឆ្នាំ។

*មេបនល្បែងស៊ីសង ផ្អែកតាម
មាត្រា៥៖ ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី ៥លានរៀល ដល់ ២០លានរៀល និងដាក់គុកពី ១ឆ្នាំ ដល់ ៥ឆ្នាំ ចំពោះអ្នកបើកលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែងនិងភ្នាក់ងារស៊ីសង។
ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ និងដាក់គុកខាងលើនេះជាអតិបរមា៕ 



No comments:

Post a Comment

សុខភាពនិងសម្រស់

Pages