(ព្រៃវែង) ទីតាំងបើកសង្វៀនជល់មាន់និងអាប៉ោងដ៏ធំ កំពុងបើកដំណើរលេងយ៉ាងសប្បាយស្រែកអ៊ូរដោយមិនរំខានដ៏អាជ្ញាធរមូលដ្ឋានសោះ ទីតាំងល្បែងប្រជាប្រិយសម័យបុរាណ សង្វៀនជល់មាន់ និងអាប៉ោង សិត្ថនៅភូមិស្វាយសាក់ ឃុំពេធ៍ទីស្ រុកសុីធរកណ្តាល ខេត្តព្រៃវែង កំពុងតែបើកដំណើរការយ៉ាងគគ្រឹកគគ្រេង ដោយមិនខ្លាចញញើតច្បាប់បន្តិចសោះ។
បងប្អូនប្រជាពលរដ្ឋរាយការណ៍ដល់អ្នកសារព័ត៌មានថា៖ ភ្លាមៗអង្គភាពសារព័ត៌មាន យើង បានចុះដល់ទីតាំងសង្វៀនជល់មាន់និងអាប៉ោងដ៏ធំដុះស្លែរខាងលើនេះ បើកដំណើរការពិតប្រាកដមែននិង ក្រុមអ្នកញៀនល្បែង ទាំងនោះ ហាក់បីដូចជា មិនខ្លាចញញើត សមត្ថកិច្ច សូម្បីតែបន្តិច ឬមួយក៏មានការបើកភ្លើងខៀវ ?
បងប្អូនប្រជាពលរដ្ឋជាច្រើនក៏ដូចជាមហាជនសង្កេតឃើញថាទីតាំងល្បែងជល់មាន់និងអាប៉ោងកំពុងបើកដំណើរការអោយពលរដ្ឋខ្មែរចូលលេងល្បែងសុីសងដោយចំហ។ ផ្ទុយទៅវិញអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានមិនមានវិធានការទប់ស្កាត់ និងបង្ក្រាបឡើយ។
ទង្វើរបស់មន្ត្រីមានសមត្ថកិច្ចក្នុងមូលដ្ឋានគឺកំពុងផ្គើននឹងបទបញ្ជាប្រមុខរាជរដ្ឋាភិបាលដែលបានប្រគល់អំណាចដល់រដ្ឋបាលក្នុងមូលដ្ឋានជាពិសេសគឺផ្គើននឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលយ៉ាងច្បាស់ក្រឡែតតែម្តង។
ប្រជាពលរដ្ឋជាច្រើនក្នុងឃុំពទីសូមអំពាវនាវទៅដល់ឯកឧត្តម ជា សុមេធីអចៅហ្វាយខេត្តព្រៃវែង នឹងលោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង សូមមេត្តាចាត់មន្ត្រីជំនាញក្រោមឪវាទ ចុះបង្ក្រាបទប់ស្កាត់ទីតាំងល្បែងស៊ីសងខាងលើនេះផងទាន៕
ជៀសវាងមានប្រជាពលរដ្ឋនិងមហាជនរិះគន់និងដាក់ការសង្ស័យថាអាជ្ញាធរខេត្តព្រៃវែង និងអាជ្ញាធរក្នុងស្រុកមានឃុបឃិតគ្នាហើយបង្កើតបទល្មើសនិងក្នុងមូលដ្ឋានសូមមេត្តាមានវិធានការចុះបង្ក្រាបផងដើម្បីភូមិឃុំមានសុវត្ថិភាព។
ក្រុមការងារអ្នកសារព័ត៌មាន យើង រងចាំការឆ្លើយបំភ្លឺ គ្រប់ ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោង ធ្វើការ សូមអរគុណ៕
No comments:
Post a Comment