កណ្តាល៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ លោក ឡាក់ ម៉េងធី ស្នងការរងនគរបាលខេត្តកណ្តាល តំណាងឲ្យ ឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀនបានចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយគ្រួសារបក្សភូមិដើមគរចំនួន ៤០៧ គ្រួសារ ។
នាឱកាសនោះដែរ បាននាំយកថវិការបស់ឯកឧត្តមប្រធានផ្ទាល់សរុប ៨.១៤០.០០០៛ចូលរួមឧបត្ថម្ភ។
ជាចុងក្រោយលោក ឡាក់ ម៉េងធី ស្នងការរងនគរបាលខេត្តកណ្តាល បានបេជ្ញាចិត្តយ៉ាងពេញទំហឹងថា និងធ្វើអ្វីៗទាំងអស់ដើម្បីធ្វើឲ្យសង្កាត់ដើមមៀនរបស់យើងមានការអភិវឌ្ឍន៌ រីកចំរើន និងការពារក្តីសុខរបស់ពលរដ្ឋ ។
No comments:
Post a Comment