សៀមរាប ៖ យោងតាមសេចក្ដីរាយការណ៍បានអោយដឹងថា មានទីតាំងល្បែងស៊ីសងជល់មាន់និងអាប៉ោងខុសច្បាប់ មួយកន្លែងនៅភូមិទួលក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេង អាជ្ញាធរមានសមត្ថកិច្ចដែលពាក់ព័ន្ឋនៅមិនទាន់មាន ចំណាត់ការចុះបង្រ្កាបនៅឡើយទេ!
ប្រជាពលរដ្ឋនាំគ្នាដាក់ការសង្ស័យនិងឆ្ងល់យ៉ាងខ្លាំងថា ទីតាំងបនល្បែងខុសច្បាប់នៅសង្កាត់ជ្រាវ បើកលេងយ៉ាងអាណាធិបតេយ្យបែបនេះហេតុអ្វីអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានបែជាមិនដឹង ? ឬមានអ្វីនៅពីក្រោយ ។
បើតាមប្រភពបានអោយដឹងទៀតថា ទីតាំងបនល្បែងជល់មាន់និងអាប៉ោងខុសច្បាប់មួយកន្លែងនេះគេនាំគ្នាចាក់លុយរាប់លានរៀល សម្រាប់មាន់ជល់ ភ្នាល់ចាក់លុយមួយគួៗរាប់លាន់រៀល ចំណែកអាប៉ោងវិញភ្នាល់ចាក់លុយ មួយគ្របៗរាប់លានរៀលដូចគ្នា។
ហើយជាពិសេសទៅទៀតនោះទីតាំងបនល្បែងមួយនេះគេសង្កេតឃើញមានអ្នកចាំមើលផ្លូវ ហើយអ្នកខ្លះទៀតចាំសម្រប់សម្រួល។
ដូច្នេះហើយពលរដ្ឋមានការព្រួយបារម្មណ៍ ពីសុវត្ថិភាពសង្គម នៅក្នុងមូលដ្ឋានរបស់ពួកគាត់ទើបបានស្នើសុំដល់អាជ្ញាធរមានសមត្ថកិច្ច ដែលពាក់ពន្ធ័ខេត្តសៀមរាប មេត្តាចុះពិនិត្យនិងធ្វើការបង្ក្រាបផង ធ្វើយ៉ាងណាអោយស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង៩ចណុចរបស់រាជរដ្ឋាភិបាល ដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ៕
No comments:
Post a Comment