ទីតាំងផ្ទះ២ល្វែងជ្រកក្រោមផ្លាកយីហោ “ម្លប់ជ្រៃ” ក្នុងខណ្ឌចំការមន សង្ស័យ កំពុង បើក ល្បែងស៊ីសងខុសច្បាប់ ទ្រង់ទ្រាយធំ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

ទីតាំងផ្ទះ២ល្វែងជ្រកក្រោមផ្លាកយីហោ “ម្លប់ជ្រៃ” ក្នុងខណ្ឌចំការមន សង្ស័យ កំពុង បើក ល្បែងស៊ីសងខុសច្បាប់ ទ្រង់ទ្រាយធំ


ភ្នំពេញ៖ យោង តាម សេចក្ដី រាយការណ៍ របស់ ប្រជាពលរដ្ឋ រស់នៅផ្លូវលេខ៤៧៤ ក្រុម២៥ ភូមិ៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ បានឱ្យដឹងថា បច្ចុប្បន្ន នេះ ទីតាំង ផ្ទះ២ល្វែងជ្រកក្រោមផ្លាកយីហោ “ម្លប់ជ្រៃ”  សង្ស័យ កំពុង បើក លេង ល្បែងស៊ីសងភ្នាល់បាល់តាមប្រព័ន្ធអុីនធើណេតយ៉ាង អានាធិបតេយ្យ មិនខ្វល់ពីគោលនយោបាយភូមិ-ឃុំ មានសុខសុវត្ថិភាព ជាពិសេស ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងកេីតមានឡេីងសព្វថ្ងៃនេះ។ 
ប្រជាពលរដ្ឋ បានបន្តថា ទីតាំងបង្កប់ល្បែងស៊ីសងខាងលើនេះ គឺបេីកលេងដូចជាកាស៊ីណូ អញ្ចេឹង ស្ថិត នៅផ្ទះលេខ៧៨០ ផ្លូវលេខ៤៧៤ ក្រុម២៥ ភូមិ៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន ខណៈដែល អាជ្ញាធរមូលដ្ឋាន ប្រហែលជាបានដឹង ហេីយ ប៉ុន្តែ មិនទាន់មានចំណាត់ការនៅឡើយ!? ជាពិសេសលោក  ហុង ចាន់ថេង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងត្របែក ដែលស្ថិត នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន មានដឹងដែរឬទេ? ឬមួយក៏ជាឆ្នាំងបាយប្រចាំខែរបស់គាត់ ទេីប គ្មានការបង្ក្រាបបែបនេះ? ព្រោះថាទីតាំងនេះបើកលេងទាំងថ្ងៃទាំងយប់ (ដោយបើកទ្វារធំជាងមុនពេលមានបរិបទកូវីដ-១៩) ហើយមានអ្នកញៀនល្បែងចេញចូលលេងទាំងប្រុស-ស្រីជារៀងរាល់ថ្ងៃបាន ដោយមិនខ្លាចពីការឆ្លងជម្ងឺកូវីដ-១៩ ទាល់តែសោះ ..?
ប្រជាពលរដ្ឋឆ្ងល់ថា ហេតុអ្វីអាជ្ញាធរមិនចូលរួមធ្វើឱ្យភូមិ-សង្កាត់ និងខណ្ឌ គ្មានអំពើចោរកម្ម ,លួច ,ឆក់ ,ប្លន់ នៅក្នុងមូលដ្ឋាន ដោយពលរដ្ឋទទូចស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចខណ្ឌចំការមន ជួយបង្ក្រាបទីតាំងល្បែងស៊ីសងបើកដំណើរ២៤ម៉ោងលើក២៤ម៉ោង ដែលសង្ស័យមានបង្កប់ល្បែងស៊ីសងតាមអនឡាញ និងមានល្បែងស៊ីសងជាច្រើនទៀតនៅក្នុងទីតាំងនោះ។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងមូលដ្ឋានខណ្ឌចំការមននេះដែរ គេសង្កេតឃើញថា ទីតាំងល្បែងស៊ីសង ជាច្រើនកន្លែងកំពុងបើកដំណើរការយ៉ាងរលូន ហេតុអ្វីសមត្ថកិច្ចមិនបង្ក្រាប។
ជាមួយគ្នានេះ ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងល្បែងស៊ីសងទាំងអស់នោះ សំណូមពរដល់លោក ថេង សុថុល អភិបាលខណ្ឌចំការមន និងលោក យិន សាន អធិការនគរបាលខណ្ឌចំការមន គួរមានវិធានការចំពោះទីតាំងនេះផង។
សូមជម្រាបថា កន្លងមកលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជានិងព្រមានចាត់វិធានការក្តៅទៅលើមន្ត្រីក្រោមឱវាទ អធិការ ក្រុង-ស្រុក និងនាយប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់នានា ដែលទុកបណ្តោយឱ្យមានសកម្មភាពល្បែងស៊ីសងគ្រប់ប្រភេទខុសច្បាប់។
គួររម្លឹកផងដែរថា សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏ធ្លាប់បានដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ព័ន្ធនៅក្រោមឱវ៉ាទត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដោយរាជរដ្ឋាភិបាលបានខិតខំលុបបំបាត់ល្បែងស៊ីសង បញ្ហាគ្រឿងញៀន ។ល។ ព្រោះថាបញ្ហាអសន្តិសុខ ឆក់ ប្លន់ ក៏ដូចជាអំពើហិង្សាក្នុងគ្រួសារ កើតឡើងដោយសារល្បែងសុីសង ដើម្បីធានាឲ្យបាននូវ សន្តិសុខ សណ្តាប់ធ្នាប់ ភាពសុខសាន្តជូនប្រជាពលរដ្ឋ ស្របតាមទិសស្លោក «រាជរដ្ឋាភិបាល លើយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព»៕




No comments:

Post a Comment

សុខភាពនិងសម្រស់

Pages