ភ្នំពេញ:នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាងទទួល ភេសជ្ជៈប៉ូវកម្លាំង ចំនួន៥០០កេស ពី លោក ថន សេងតារា អគ្គនាយកក្រុមហ៊ុនតារា ធីស៊ី ហ្គេស និងលោកស្រី ជីវ មួយហៀង ប្រគល់ជូនអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់បន្ថែមលើអាហាររូបត្ថម្ភរបស់សមាជិក កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក៏ដូចជាយុទ្ធនាការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ផងដែរ។
ក្នុងឱកាសនោះ ក្រុមការងារ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោក ថន សេងតារា អគ្គនាយកក្រុមហ៊ុនតារា ធីស៊ី ហ្គេស និងលោកស្រី ជីវ មួយហៀង ដែលមានចិត្តជ្រះថ្លាឧបត្ថម្ភ ភេសជ្ជៈប៉ូវកម្លាំង ដល់អាវុធហត្ថរាជធានីភ្នំពេញនាពេលនេះ៕
No comments:
Post a Comment