បទល្មើសនេសាទនៅក្នុងខេត្តកំពង់ឆ្នាំងរីកដូចផ្សិតខណៈដែរមន្ត្រីជំនាញជលផលខេត្តកំពង់ឆ្នាំងបានឃុបឃិតគ្នាជាមួយនឹងបទល្មើស - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

បទល្មើសនេសាទនៅក្នុងខេត្តកំពង់ឆ្នាំងរីកដូចផ្សិតខណៈដែរមន្ត្រីជំនាញជលផលខេត្តកំពង់ឆ្នាំងបានឃុបឃិតគ្នាជាមួយនឹងបទល្មើស


បទល្មើសនេសាទនៅក្នុងខេត្តកំពង់ឆ្នាំងរីកដូចផ្សិតខណៈដែរមន្ត្រីជំនាញជលផលខេត្តកំពង់ឆ្នាំងបានឃុបឃិតគ្នាជាមួយនឹងបទល្មើស

(កំពង់ឆ្នាំង) បទល្មើសនេសាទនៅក្នុងខេត្តកំពង់ឆ្នាំងរីកដូចផ្សិត ខណៈដែលមន្ត្រីជំនាញជលផលខេត្តកំពង់ឆ្នាំងមិនមានសមត្ថភាពបង្រ្កាបបទល្មើសនេសាទនៅក្នុងមូលដ្ឋានរបស់ខ្លួន ប្រហែលជាមន្ត្រីជំនាញជលផលបានឃុបឃិតគ្នាជាមួយនឹងពួកបទល្មើសនេសាទខុសហើយ

ការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋដែលនេសាទនៅក្នុងបឹងទន្លេសាបបាននិយាយប្រាប់មកអង្គភាពសារព័ត៌មានមាសសុរ៉ាញ៉ូសយើងអោយដឹងថា សព្វថ្ងៃក្រុមឈ្មួញដែលដាក់សម្រាស់យកត្រីទាំងតូចទាំងធំដែលនៅចំណុចកោះក្របីឋិតនៅក្នុងភូមិចុងកោះប្រហូតទៅដល់ប្រឡាយមាស នៅស្រុកកំពង់លែង និងស្រុកបរិបូណ៌សង្សារសង្កាត់ផ្សារឆ្នាំង ក្រុងខេត្តកំពង់ឆ្នាំង ដែលគេស្គាល់ថាមានជើងកាងឈ្មោះយ៉ាងខ្មែរអីស្លាមរស់នៅភូមិចុងកោះជាអ្នកការបទល្មើសនេសាទគ្រប់រដូវមានដូចជា

១.អូសអួនខ្នាតខ្នាតយក្ស
២.ម៉ោងគ្រប
៣.ហ៊ុំសម្រាស់
៤.ដាក់របាំងសាច់អ៊ួន
នឹងមានបទល្មើសជាច្រើនទៀតកើតលើផ្ទះវិញបឹងទន្លេសាប នៅក្នុងទឹកដីខេត្តកំពង់ឆ្នាំងតែម្ដង ហើយបទល្មើសទាំងនេះកើតមានទៅបានដោយសារតែឈ្មោះ តាក់សីហា នាយផ្នែកជលផលផ្សារឆ្នាំ បានចាប់ដៃគ្នាជាមួយមេខ្លោងឈ្មោះយើ ខ្មែរអីស្លាមដើម្បីប្រមូលលុយឱ្យមេជលផលធ្វើមានបាន។

ទង្វើទាំងនេះគួរបញ្ជាក់បានថា ជាការរួមគំនិតគ្នាដើម្បីបំភ្លេចបំផ្លាញធន់ធានធម្មជាតិ និងមច្ឆាជាតិនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដែលកំពុងគ្រប់គ្រង។
សូមសំណូមពរទៅដល់ឯកឧត្តមស៊ុនសុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដែលជាគណៈបញ្ចាការឯកភាពខេត្ត ទទួលបន្ទុកបង្ក្រាបធនធានធម្មជាតិជាតិនិងនេសាទ។

សូមឯកឧត្តមមេត្តាមើលមន្ត្រីជលផលផងទានបើពុំដូច្នោះទេមច្ឆាទាំងតូចទាំងធំពិតជារលាយជាក់ជាមិនខានឡើយ។ដោយសារតែពួកបទល្មើសទាំងអស់

ពាក់ព័ន្ធនឹងរឿងរ៉ាវខាងអង្គភាពយើងខ្ញុំរង់ចាំការបកស្រាយពីសាមីខ្លួនរៀងរាល់ម៉ោងធ្វើការ សូមអរគុណ។
ទំនាក់ទំនង និពន្ធនាយក 0317779192 0979046112










No comments:

Post a Comment

សុខភាពនិងសម្រស់

Pages