មានសេចក្តីរាយការណ៍មកថា កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាន នគរបាល ស្រុកបន្ទាយមាស នៅថ្ងៃទី៨ ខែមិនា ឆ្នាំ២០២២ វេលាម៉ោង២ និង ១០នាទី ក្រោមការបញ្ជា ពីលោកវរសេនីយទោ នាក់ ឌឹម អធិការនគរបាល បន្ទាយមាស ចុះបង្រ្កាបល្បែងសុីសង ខុសច្បាប់ ដឹកនាំដោយលោក
វរសេនីយ៍ទោ ទួន អាត អធិការរង ធ្វើការបង្ក្រាប ល្បែងស៊ីសងខុសច្បាប់ ចំនួន ២ ទីតាំង :ទីតាំង ទី១. នៅចំណុចព្រៃចំការល្មុត គ្មានមនុស្ស ស្ថិតនៅ ក្នុងភូមិច្រកឃ្លៃ ឃុំទូកមាសខាងលិច ពេលចូលដល់ ត្រូវបាននាក់លេង ល្បែងសុីសងខុសច្បាប់ ( យោគី ) រត់គេចខ្លួនអស់ បន្សល់ទុក
ប៉ាយយ៉ូគី មួយផ្ទាំង កំរាល និងស្បែកជើង មួយចំនួន។
ទីតាំងទី២. នៅចំណុចទួលចាស់ ស្ថិតនៅក្នុងភូមិ ស្រែព្រៃ ឃុំវត្តអង្គ ខាងត្បូង ល្បែងជល់មាន់ ពេលចូលជិតដល់ អ្នកញៀនល្បែងទាំងនោះ បានរត់គេចខ្លួនអស់ បន្សល់ទុកអាគកងាប់ ចំនួន៤ក្បាល ស្គុតរុំឆ្នាយមាន់ មួយចំនួន ម៉ូតូចំនួន ៣គ្រឿង និងស្បែកជើង ព្រមទាំងសម្ភារ: ប្រព្រឹតបទល្មើស មួយចំនួន ត្រូវបានកម្លាំង សមត្ថកិច្ច យកមករក្សាទុក នៅអធិការដ្ឋាន នគរបាល ស្រុកបន្ទាយមាស។
No comments:
Post a Comment