(កំពង់ចាម) នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៣ និង៣០នាទី បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោក ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់តាំងកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកព្រៃឈរ និងអាជ្ញាធរមូលដ្ឋាន ដោយក្នុងកិច្ចប្រតិបត្តិការក្រោមការដឹកនាំសម្របសម្រួលផ្ទាល់ពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចុះបង្ក្រាបករណី បើក និងលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) នៅចំណុចព្រៃចំការចេក ស្ថិតនៅភូមិអូរតាថុក ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
👉ជាលទ្ធផលយើងបង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន០៩នាក់
១- ឈ្មោះ សុខ ជា ភេទប្រុស អាយុ៥២ឆ្នាំ ជាតិខ្មែរ នៅភូមិលិចវត្ត ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម
២-ឈ្មោះ នូ ឈាង ភេទប្រុស អាយុ៣៧ ជាតិខ្មែរ នៅភូមិអណ្ដូងក្រឡឹង ឃុំថ្មពូន ស្រុកអ្រៃឈរ ខេត្តកំពង់ចាម ។
៣-ឈ្មោះ កឹម ចេក ភេទប្រុស អាយុ៤៨ឆ្នាំ ជាតិខ្មែរ នៅភូមិដំាក់ស្នាយ ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ។
៤-ឈ្មោះ លី ចំរេីន ភេទប្រុស អាយុ២៥ឆ្នាំ ជាតិខ្មែរ នៅភូមិអូរតាថុក ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
៥-ឈ្មោះ ហ៊ីម វី ភេទប្រុស អាយុ២៦ឆ្នាំ ជាតិខ្មែរ នៅភូមិត្រពាំងបឹង ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
៦-ឈ្មោះ គួយ សំអាង ភេទប្រុស អាយុ៤៥ឆ្នាំ ជាតិខ្មែរ នៅភូមិសំព័រ ឃុំតាអុង ស្រុកចំការលេី ខេត្តកំពង់ចាម ។
៧-ឈ្មោះ ថៃ សុខគា ភេទប្រុស អាយុ៣៧ឆ្នាំ ជាតិខ្មែរ
៨-ឈ្មោះ សាំង ហេង ភេទប្រុស អាយុ៥៣ឆ្នាំ ជាតិខ្មែរ ទាំង០២នាក់នៅភូមិអូរតាថុក ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
៩-ឈ្មោះ ចេវ ចាន់ ភេទប្រុស អាយុ៣៩ឆ្នាំ ជាតិខ្មែរ នៅភូមិត្រាំង ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
👉និងដកហូតវត្ថុតាងរួមមាន៖
-ប្រាក់រៀល ៦៥០,០០០រៀល (ហុកសិបប្រាំម៉ឺនរៀល)
-ទូរស័ព្ទដៃចំនួន០៧គ្រឿង
-ម៉ូតូចំនួន២៩គ្រឿង
-មាន់ជល់ងាប់ចំនួន០២ក្បាល
--កន្ត្រក់មាន់ចំនួន០៣
-ជញ្ជីងថ្លឹងមាន់ចំនួន០១
👉បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីកសាងសំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ៕គេហទំព័រ(មាសសុរ៉ាញូ៉ស)
No comments:
Post a Comment