វិវាទដីធ្លីរាំរ៉ៃ ប្ដឹងផ្ដល់គ្នាអស់រយៈពេលជាង១៥ឆ្នាំត្រូវបានដោះស្រាយបញ្ចប់ដោយឯកឧត្តម ដួង តារា ក្រោមដំណោះស្រាយឈ្នះឈ្នះសម្ដេចតេជោ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

វិវាទដីធ្លីរាំរ៉ៃ ប្ដឹងផ្ដល់គ្នាអស់រយៈពេលជាង១៥ឆ្នាំត្រូវបានដោះស្រាយបញ្ចប់ដោយឯកឧត្តម ដួង តារា ក្រោមដំណោះស្រាយឈ្នះឈ្នះសម្ដេចតេជោ


កាលពីថ្ងៃទី១៨ មីនា ឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្ដេចតេជោ បានចុះជួយដោះស្រាយបញ្ចប់វិវាទដីធ្លីរាំរ៉ៃដែលមានរយៈពេលជាង១៥ឆ្នាំមកនេះក្រៅប្រព័ន្ធតុលាការឈរលើគោលការណ៍ឈ្នះឈ្នះសម្បទានចែករំលែក។ 

ដីទំនាស់ដែលភាគីទាំងពីរមានវិវាទនឹងគ្នាគឺស្ថិតនៅ​ ភូមិបូស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។ 

ជាច្រើនឆ្នាំកន្លងមក ភាគីទាំងពីរធ្លាប់បានប្តឹងផ្តល់គ្នាទៅស្ថាប័នជាច្រើនរហូតមាន សជណ របស់ទីស្តីការគណៈរដ្ឋមន្រ្តីផងដែរ។ ក្នុងឆ្នាំ ២០០៨ ភាគី លោក វង្ស ណាវុធ និងប្រពន្ធឈ្មោះ ឡុង គឹមហៀង ព្រមទាំង លោកស្រី ឈិត សំអាត បានទិញដីចំនួន២៥ហិកតា ដែលមានទីតាំងខាងលើ។ ចំណែកភាគីលោកស្រី​ អ៊ូ សុធា ក៏បានបញ្ជាក់ថាគាត់បានទិញដី៥០ហិកតានៅចំទីតាំងតែមួយហើយមានអាជ្ញាធរទទួលដឹងឮដូចគ្នា។ ភាគីទាំងពីរបានព្យាយាមអស់រយៈពេលជាង១៥ឆ្នាំដើម្បីដោះស្រាយទាំងតាមអាជ្ញាធរមានសមត្ថកិច្ច​ និងតាមផ្លូវតុលាការប៉ុន្តែនៅតែមិនអាចដោះស្រាយបាន។ 


ក្រោយពីបានទទួលសំណូមពរពលរដ្ឋគោរពស្នើសុំអន្តរាគមន៍មកកាន់សម្តេចតេជោ ឯកឧត្តម ដួង តារា បានចុះទៅដល់ទីតាំងវិវាទជាមួយក្រុមការងារទាំងជំនាញភូមិសាស្រ្ត​ និងច្បាប់ ក្នុងនោះក៏មានការចូលរួមបំភ្លឺពីលោកមេឃុំចាស់​ និងមេឃុំថ្មីនៃឃុំត្រពាំងក្រញ៉ូងផងដែរ។ ក្រោយពីបានពិនិត្យឯកសារកាន់កាប់នៃទាំងពីរភាគី និងផ្អែកលើទិដ្ឋភាពផ្លូវច្បាប់ជាមួយនឹងការពិគ្រោះយោបល់ពីក្រុមការងារជំនាញ ឯកឧត្តមបានស្នើសុំភាគីទាំងពីរចាប់ដៃគ្នាដោះស្រាយ​ក្រៅប្រព័ន្ធតុលាការផ្អែកលើគោលការណ៍ឈ្នះឈ្នះដោយធ្វើសម្បទានអោយគ្នាទៅវិញទៅមកក្នុងនាមជាពលរដ្ឋដែលមានឈាមជ័រតែមួយ។ ភាគីទាំងពីរបានយល់ព្រមតាមការសម្របសម្រួលរបស់ឯកឧត្តមរហូតបានឈានដល់បញ្ចប់វិវាទទាំងស្រុងដោយភាគី លោក វង្ស ណាវុធ បានយល់ព្រមទទួលយកដីចំនួន៧ហិកតា (មានដំណាំពេញដី) ពីភាគី អ៊ូ សុធា ដែលកំពុងកាន់កាប់ដាំដុះផ្ទាល់លើផ្ទៃដីសព្វថ្ងៃ។ 

នៅចំពោះមុខឯកឧត្តម ដួង តារា  អាជ្ញាធរភូមិ-ឃុំ និងក្រុមការងារជំនាញ ភាគីទាំងពីរបានព្រមព្រៀងចុះកិច្ចសន្យាសះជា​ និងបញ្ចប់វិវាទដោយសេចក្តីរីករាយ  ហើយបានគោរពថ្លែងអំណរគុណដល់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលជានិច្ចកាលតែងតែយកចិត្តដាក់ដោះស្រាយបញ្ហាជូនពលរដ្ឋដោយគ្មានការរើសអើងឡើយ។ 

ឯកឧត្តម ដួង តារា មសូមអគុណដល់បងប្អូនប្រជាពលរដ្ឋដែលបានផ្តល់ជំនឿទុកចិត្តលើឯកឧត្តមក្នុងការជួយដោះស្រាយបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការ។ ឯកឧត្តមក៏សូមអគុណដល់អាជ្ញាធរមូលដ្ឋានរួមទាំងក្រុមការងារដែលបានចូលរួមដោះស្រាយបញ្ហាវិវាទរាំរ៉ៃដែលមានរយៈពេលជាង១៥ឆ្នាំ បានបញ្ចប់ដោយស្នាមញញឹម​ និងក្តីសប្បាយរីករាយ។ ឯកឧត្តមក៏សូមគោរពអរគុណដល់សម្តេចតេជោ ដែលផ្តល់ឱកាសអោយឯកឧត្តមបានចូលរួមដោះស្រាយបញ្ហាវិវាទជូនប្រជាពលរដ្ឋ។ 

ពិតណាស់ ការធ្វើសម្បទានចែករំលែកគ្នារស់ គឺប្រសើរជាងដណ្តើមគ្នារស់៕






No comments:

Post a Comment

សុខភាពនិងសម្រស់

Pages