លោក ឌី រ័ត្នខេមរុណ ជួបសំណេះសំណាល សួរសុខទុក្ខ និង ផ្តល់អំណោយមនុស្សធម៌ ជូនដល់ បុគ្គលិក នាយិកា នៅមជ្ឈមណ្ឌល បុរីទារក និងកុមារ ចំនួន ១៦០នាក់ ស្ថិតក្នុងសង្កាត់ ស្ទឹងមានជ័យទី៣ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

លោក ឌី រ័ត្នខេមរុណ ជួបសំណេះសំណាល សួរសុខទុក្ខ និង ផ្តល់អំណោយមនុស្សធម៌ ជូនដល់ បុគ្គលិក នាយិកា នៅមជ្ឈមណ្ឌល បុរីទារក និងកុមារ ចំនួន ១៦០នាក់ ស្ថិតក្នុងសង្កាត់ ស្ទឹងមានជ័យទី៣


(ភ្នំពេញ)លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងផ្តលអំណោយមនុស្សធម៌ ដល់បុរីទារក និងកុមារជាតិ ដែលមានទីតាំងស្ថិតនៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ ។

នាឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណប្រធានគណៈកម្មាធិការអនុសាខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ និងជាពិសេសពីសំណាក់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់កុមារកំព្រាទាំងអស់ នៅក្នុងបុរីទារក និងកុមារជាតិ ប្រកបដោយសេចក្តីនឹករលឹក ។ ជាមួយគ្នានេះដែរ លោក ប្រធានអនុសាខា ក៏សូមអំពាវនាវដល់អ្នកមើលថែទាំ កុមារកំព្រា នៅក្នុងបុរីទារក និងកុមារជាតិ  យកចិត្តទុកដាក់ពីសុខភាពអនាម័យក្នុងការរស់នៅ​ និងការហូបចុក​ ព្រមទាំងបន្តប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩  ជាពិសេសមេរោគបំប្លែងខ្លួនថ្មីប្រភេទ អូមីក្រុង (Omicron) ដែលអត្រាឆ្លងកំពុងកើនឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ។  ដូច្នេះសូមយកចិត្តទុកដាក់ការពារខ្លួនជាចាំបាច់ ក្នុងនោះសូមកាត់បន្ថយការជួបជុំ ឬការប្រមូលផ្តុំដែលមានមនុស្សច្រើន និងត្រូវអនុវត្តវិធានការ ៣កុំ និង ៣ការពារ តាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យបានខ្ជាប់ខ្ជួន​ ដើម្បីសុវត្ថិភាពសុខភាពយើងទាំងអស់គ្នា។

ជាថ្មីម្តងទៀត លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខា បានបន្តទៀតដែរថា  អង្គការសហប្រជាជាតិ បានសម្រេចផ្តល់គោរមងារជាឥស្សរជនឆ្នើមថ្នាក់ជាតិ ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាពិសេសសកម្មភាពក្នុងការចូលរួមកាត់បន្ថយអត្រាមរណៈមាតា និងទារក សំដៅបង្កើតធនធានមនុស្សដើម្បីអភិវឌ្ឍសង្គមជាតិ។ ទន្ទឹមនឹងនេះ លោក ប្រធានអនុសាខា ក៍បានលើកឡើង អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩ ក្នុងយុទ្ធនាការស្រោចវ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ និងជួយរក្សាលំនឹងជីវភាពរបស់ប្រជាជនក្រីក្រ ជនងាយរងគ្រោះ ព្រមជាមួយការធានាបាននិរន្តរភាពការងាររបស់ប្រជាជន បើទោះបីជា កូវីដ-១៩ បានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរលើវិស័យសុខុមាលភាពសង្គម សេដ្ឋកិច្ច ។ល។ យ៉ាងណាមិញ លោកប្រធានអនុសាខា បានអំពាវនាវឱ្យស្ត្រីមានផ្ទៃពោះ ស្ត្រីជាមាតា ស្ត្រីក្នុងវ័យបន្តពូជ ទាំងអស់ ចូលរួមអនុវត្តតាមអនុសាសន៍ក្នុងការថែទាំសុខភាពម្តាយ និងកូនក្នុងបរិបទ «រស់នៅធម្មតាតាមបែបគន្លងថ្មី» ពង្រឹងការផ្តល់សេវាភាពបន្តពូជ សុខភាពមាតា ទារក និង កុមារ  និងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីក-១៩ ជូនស្ត្រីមានផ្ទៃពោះ និងមាតាកំពុងបំបៅកូនដោយទឹកដោះម្តាយ ក្នុងគោលបំណងគាំទ្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង
ជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើមី្បសុខភាពស្ត្រី និងកុមារ ។ ក្នុងនោះលោកប្រធានក៍បានលើកនូវខ្លឹមសារនៃសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដោយផ្តោតសំខាន់លើការ ពង្រឹងការផ្តល់សេវាសុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ និងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនស្ត្រីមានផ្ទៃពោះ និងមាតាកំពុងបំបៅកូនដោយទឹកដោះម្តាយ  និងកំពុងបន្តចាក់ដូសជំរុញ និងពង្រឹងការអនុវត្តវិធានការសុខាភិបាល និងការព្យាបាលជាបន្តបន្ទាប់ទៀតប្រកបដោយប្រសិទ្ធភាព និង ឲ្យបានល្អប្រសើរឡើងវិញ ឲ្យបានសមស្របជាមួយនឹងប្រធានបទនៃទិវាជាតិសុខភាពមាតា ទារក និងកុមារ ឆ្នាំ២០២២នេះ។ ដូចនេះ យើងត្រូវតែលើកទឹកចិត្តស្រី្តទាំងនោះឲ្យទៅទទួលបានការពិនិត្យ ថែទាំ ចាប់ពីពេលពរពោះរហូតដល់ពេលសម្រាល និងបន្ទាប់ពីសម្រាលកូនហើយត្រូវបន្តថែទាំសុខភាពទាំងម្តាយទាំងកូនរហូតដល់កូនមានអាយុពីរឆ្នាំ ដោយបន្ថែមនូវអាហាររូបត្ថម្ភ ទៀតផង។

អំណោយមនុស្សធម៌ដែលផ្តល់ជូនដល់បុរីទារក និងកុមារ  រួមមាន ៖ 
- អង្ករ ១០បាវ , មី ម៉ាម៉ា ២កេសធំ(១២ កេសតូច) , ទឹកសុទ្ធកម្ពុជា ៣០ កេស , ទឹកត្រី ៥យួរ​(៣០ ដប) , ទឹកសុីអុីវ ៥យួរ(៣០ ដប) , ត្រីខ ១០យួរ ( ១០០ កំប៉ុង), ជែលលាងដៃ ១កេស(១៦ ដប) និង ថវិកា ៤០ម៉ឺនរៀល ដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃផងដែរ ៕





No comments:

Post a Comment

សុខភាពនិងសម្រស់

Pages