(បាត់ដំបង) នៅថ្ងៃសៅរ៍ ១០ រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាលនិង លោកវរសេនីយ៍ឯក ចាន់ សុធី នាយការិយាល័យចរាចរណ៍ផ្លូវគោក បាននាំយកថវិកាចំនួន ៣,០០០,០០០ រៀល ( បីលានរៀល ) ទឹកសុទ្ធ ចំនួន ១០ កេស ភេសជ្ជៈគោជល់ ចំនួន ០៥ កេស ដែលជារបស់ឯកឧត្តម ឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ទៅជូនដល់ក្រុមកីឡាបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និង ក្រុមកីឡាបាល់ទះ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ។
ក្រោយពេលបញ្ចប់ការប្រកួត ក្រុមទាំងពីរ ទទួលបានលទ្ធផល ក្រុមកីឡាបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឈ្នះ ក្រុមកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ៣-០ ។
ក្នុងពេលនោះដែរ ក្រុមកីឡាបាល់ទះទាំងពីរបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះឯកឧត្តម ឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ព្រមទាំងក្រុមការងារទាំអស់ សូមជួបតែសុខភាពល្អ និងជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
No comments:
Post a Comment