-នៅចំណុចផ្លូវ លំ ភូមិ ព្រែកតាគង់២ សង្កាត់ ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០២២ វេលាម៉ោង ០៤ម៉៣០ទៀបភ្លឺ ។
ហេតុការណ៍ : នៅថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០២២ វេលាម៉ោង ០៤ម៉៣០ទៀបភ្លឺ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគបាលខណ្ឌមានជ័យ បានសហកាជាមួយកម្លាំងប៉ុស្ដិ៍នគរបាលចាក់អង្រែលើ ធ្វើការល្បាត ពួនស្ទាក់ មកដល់ចំណុចផ្លូវ លំ ភូមិ ព្រែកតាគង់២ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ ស្រាប់តែឃើញជនសង្ស័យឈ្មោះ សួង ជុំបូរី កំពុងដើរតាមផ្លូវដោយមានកាសង្ស័យបានហៅសុំធ្វើកាត្រួតពិនិត្យប្រទះឃើញក្រាមសថ្លាចំនួន ០៧កញ្ចប់ថង់តូច (សង្ស័យជាសារធាតុញៀន) លាក់ទុកក្នុងហោប៉ៅខោ ក៏ឃាត់ខ្លួនជនសង្ស័យខាងលើយកមកសាកសួរនៅស្នាក់ការប៉ុស្តិ៍នគរបាលចាក់អង្រែលើតែម្ដង ។
-ជនសង្ស័យឈ្មោះ សួង ជុំបូរី ភេទ ប្រុស អាយុ ២១ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវ លំ ភូមិ ទួលរកា សង្កាត់ ចាក់អង្រែក្រោម ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ។
-វត្ថុតាងចាប់យកមាន : ក្រាមពណ៌សថ្លាចំនួន ០៧កញ្ចប់ថង់តូច (សង្ស័យសារធាតុញៀន) ។
*បច្ចុប្បន្នជនសង្ស័យឈ្មោះ សួង ជុំបូរី កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ។
No comments:
Post a Comment