ឯកឧត្តម នួន រ៉ន និងលោកឧកញ៉ា ជឿន តុលា បានជួបសំណេះសំណាលជាមួយនឹងសមាជិតសមាជិការគណបក្សប្រជាជនកម្ពុជានៅក្នុងភូមិព្រៃអំពិល ឃុំជម្ពូរព្រឹក ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

ឯកឧត្តម នួន រ៉ន និងលោកឧកញ៉ា ជឿន តុលា បានជួបសំណេះសំណាលជាមួយនឹងសមាជិតសមាជិការគណបក្សប្រជាជនកម្ពុជានៅក្នុងភូមិព្រៃអំពិល ឃុំជម្ពូរព្រឹក ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ


(ខេត្តកំពង់ស្ពឺ) ក្រោមការចង្អុលបង្ហាញពីថ្នាក់ដឹកនាំពីសំណាក់ឯកឧត្តម បណ្ឌិត ឧក កោសាសមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា អនុប្រធានទី 1 ក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកឧត្តុង្គខេត្តកំពង់ស្ពឺ ឯកឧត្តម នួន រ៉ន អនុប្រធានគណៈពង្រឹងស្រុកឧត្តុង្គនិងជាប្រធានក្រុមការងារចុះជួយឃុំជម្ពួព្រឹក

ដែលបានចុះជាប់ជាប្រចាំដើម្បីបានដឹងអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជាក់ស្តែងកាលពីពេលថ្មីៗកន្លងទៅនេះឯកឧត្ដម នួន រ៉នបានអញ្ជើញចុះជួបសំណេះសំណាលជាមួយសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជានៅក្នុងភូមិព្រែកអំពិល ឃុំជម្ពូព្រឹក ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ អមដំណើរដោយលោកឧកញ៉ា ជឿនតុលា អគ្គនាយកក្រុមហ៊ុនស៊ុនជឿន និងមានការអញ្ជើញចូលរួមពីសមាជិកសមាជិកាគណបក្សឃុំ គណបក្សសាខាភូមិនិងក្រុមការងារចុះពង្រឹង ឃុំជម្ពូរព្រឹក សរុបចំនួន 376នាក់


ឯកឧត្តម នួន រ៉នបានថ្លែងនូវការកោតសរសើរចំពោះសមាជិកសមាជិកាគណបក្សទាំងអស់ដែលបានខិតខំបំពេញនូវការងារបានយ៉ាងល្អប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបំរើនូវសេវាសាធារណៈការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនទៅដល់ប្រជាពលរដ្ឋធ្វើឲ្យមូលដ្ឋានមានការអភិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់ជាមួយគ្នាឯកឧត្តមបានផ្តំាផ្ញើដល់អាជ្ញាធរនិងសមាជិកសមាជិកាគណបក្សទាំងអស់ត្រូវតែការពារថែរក្សាសុខសន្តិភាពនិងសុខភាពផ្ទាល់ខ្លួននៅក្នុងក្រុមគ្រួសារនិងសហគមន៍ពិសេសត្រូវអនុវត្តវិធានការ៣កុំ៣ការពារនិង២ចូលរួមរបស់សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលក្នុងការប្រយុទ្ធទប់ស្កាត់ជំងឺ covid-19 អូមីក្រុងនឹងអញ្ជើញទៅចាក់វ៉ាក់សាំង ដុសជម្រុញ ដុសទី 3 និងដុសទី 4 អោយបានគ្រប់គ្នាៗនិងសូមឱ្យមាតាបិតាក៏ដូចជាអាណាព្យាបាលមានកូនអាយុ 3 ឆ្នាំដល់ 5 ឆ្នាំដើម្បីយកទៅចាក់វ៉ាក់សាំងការពារជំងឺ covid-19 ដែលបានឱ្យគ្រប់ៗគ្នាចាប់ពីថ្ងៃទី 23 ខែកុម្ភៈនាពេលខាងមុខនេះនៅក្នុងឱកាសនោះដែរ


ឯកឧត្តម នួន រ៉ន បានឧបត្ថម្ភនូវម៉ាសចំនួន 5 ម៉ឺនម៉ាស អកុលជំនួន 30 លីត្រ នំប៉័ង 50 ដើមនិងលោកឧកញ៉ា ជឿន តុលាអគ្គនាយកក្រុមហ៊ុន ស៊ុនជឿនបានឧបត្ថម្ភនៅសារុងចំនួន 1000 ជូនដល់សមាជិកសមាជិកាដែលបានចូលរួមនៅក្នុងនោះម្នាក់ៗទទួលបាននូវម្នាក់១ផងដែល។









No comments:

Post a Comment

សុខភាពនិងសម្រស់

Pages