ទីតាំងមាន់ជល់តាមអនឡាញ ចំនួនពីរកន្លែងស្ថិតនៅក្នុងឃុំត្រពាំងគង ស្រុកសំរោងទង ប៉ូលិសក្នុងមូលដ្ឋាន ធ្វើកិច្ចសន្យារាប់មិនភ្លេច នៅតែបន្តបើកលេងជាធម្មតា ។ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

ទីតាំងមាន់ជល់តាមអនឡាញ ចំនួនពីរកន្លែងស្ថិតនៅក្នុងឃុំត្រពាំងគង ស្រុកសំរោងទង ប៉ូលិសក្នុងមូលដ្ឋាន ធ្វើកិច្ចសន្យារាប់មិនភ្លេច នៅតែបន្តបើកលេងជាធម្មតា ។


កំពង់ស្ពឺ៖មេប៉ុស៌្តឃុំត្រពាំងគង លោកយ័ន្តសន ទំនងចាញ់បារមី ពួកមេបនល្បែងស៊ីសងជល់មាន់តាមអនឡាញចំនួនពីរកន្លែង(១)ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤ ទល់មុខផ្សារត្រពាំងអំពិល (២)ស្ថិតនៅលើកំណាត់ផ្លូវជាតិ៥១ ។សូមជម្រាបជូនផងដែលថា?ទីតាំងមាន់ជល់តាមអនឡាញចំនួនពីរទីតាំងខាងលើនេះ ស្ថិតនៅក្នុងភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ក្រុមអ្នកញៀនល្បែងជល់មាន់តាមអនឡាញ បាននាំគ្នាពពាក់ពពូន ចូលទៅលេងយ៉ាងអាណាធិបតេយ្យជាទីបំផុត ដោយមិនញញើតនិងទោសទណ្ឌ ពិសេសមិនខ្លាចកាលឆ្លងរីករាលដាលជំងឺកូវីដ១៩អូមីក្រុងបន្តិចណាឡើយ។

ពលរដ្ឋដែលរស់នៅជិតទីតាំងបនល្បែងខាងលើនេះ បានអោយដឹងថា?ប៉ូលិសឃុំត្រពាំងគង ដែលដឹកនាំដោយលោកមេប៉ុស៌្តយ័ន្តសន បានធ្វើការទប់ស្កាប់ និងបង្ក្រាបទីតាំងមាន់ជល់តាមអនឡាញខាងលើនេះ ចំនួនពីរទៅបីមកហើយ ដើម្បីយកមកអប់រុំ និងធ្វើកិច្ចសន្យាអោយបញ្ឍប់សកម្មភាពការលេងល្បែងស៊ីសងខុសច្បាប់មាន់ជល់តាមអនឡាញខាងលើនេះ។ប្រភពខាងលើបានបន្តទៀតថា?លោកយ័ន្តសន មេប៉ុស៌្តត្រពាំងគង ទំនងចាញ់បារមីមេបនល្បែងខាលើនេះទេដឹង បានជាធ្វើការអប់រុំនិងធ្វើកិច្ចសន្យាចំនួនពីរទៅបីមកហើយ ប៉ុន្តែពួកមេបនល្បែងជល់មាន់តាមអនឡាញខាងលើនេះ នៅតែបន្តបើកលេងល្បែងមាន់ជល់តាមអនឡាញ ដោយមិនញញើតនិងទោសទណ្ឌបន្តិចណាទាល់តែសោះ។

ប្រភពខាងលើបានលើកឡើងទៀតថា?លោកយ័ន្តសន មេប៉ុស៌្តឃុំត្រពាំងគង បើសិនជាគាត់ចាញ់បារមីពួកមេបនល្បែងជល់មាន់តាមអនឡាញខាងលើនេះមែននោះ ។សូមលោកឃុត សុផល អធិការស្រុកសំរោងទង និងលោកសម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ សូមមេត្តាចាត់កម្លាំងពិសេស ដើម្បីចុះមកទប់ស្កាត់និងបង្ក្រាបទីតាំងបនល្បែងជល់មាន់តាមអនឡាញខាងលើនេះអោយខាងតែបាន តាមបទបញ្ជារបស់ឯកឧត្តមនេត សាវឿន អគ្គស្នងការនគរបាលជាតិ និងសម្តេចក្រឡាហោមសខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីអនុវត្តន៌តាមគោលនយោបាយភូមិឃុំមានសុវត្ថភាព របស់រាជរដ្ឋាភិបាលកម្ពុជា។

ពាក់ព័ន្ធនិងករណីបនល្បែងស៊ីសងមាន់ជល់តាមអនឡាញខាងលើនេះ លោកយ័ន្តសន មេប៉ុស៌្តឃុំត្រពាំងគងបានប្រាប់(សារពត័មាន)តាមទូរស័ព្ទថា ខ្ញុំបានហៅមេបនល្បែងមាន់ជល់តាមអនឡាញខាងលើនេះ យកមកអប់រុំនិងធ្វើកិច្ចសន្យាចំនួនបីដងមកហើយ ចាំមើលខ្ញុំហៅពួកមេបនល្បែងជល់មាន់តាមអនឡាញខាងលើនេះ យកមកអប់រុំនិងធ្វើកិច្ចសន្យាម្តងទៀត។មហាជខាងលើគ្មានទំនុកចិត្តទៅលើលោកយ័ន្តសន មេប៉ុស៌្តឃុំត្រពាំងគង បន្តិចណាទាល់តែសោះ?ក្នុងការទប់ស្កាត់និងបង្រ្កាបទីតាំងមាន់ជល់តាមអនឡាញខាងលើនេះ។

វាមិនដែលសមត្ថកិច្ចហៅយកមកអប់រុំនិងធ្វើកិច្ចសន្យា រាប់មិនភ្លេច បែរជាមេបនល្បែងជល់មាន់តាមអនឡាញខាងនេះ នៅតែបន្តផ្គើនបើកលេងជាធម្មតាដូចជាគ្មានញញើតនិងចំណាត់ការណ៌របស់លោកយ័ន្តសនបន្តិចណាទាល់តែសោះ។មហាជនរង់ចាំមើលចំណាត់ការណ៌របស់លោកយ័ន្តសន មេប៉ុស៌្តឃុំត្រពាំងគង ម្តងទៀតមើល តើគាត់ធ្វើកិច្ចសន្យា និងអប់រុំពួកមេបនល្បែងជល់មាន់តាមអនឡាញខាងលើនេះប៉ុន្មានដងទៀត ទើបពួកគេបញ្ឍប់សកម្មភាពការបើកលេងល្បែងស៊ីសងមាន់ជល់អនឡាញខុសច្បាប់ខាងលើនេះ។









No comments:

Post a Comment

សុខភាពនិងសម្រស់

Pages