សមត្ថកិច្ចនៅច្រកទ្វារអន្តរជាតិដូង សហការប្រព្រឹត្តអំពើពុករលួយយ៉ាងរលូន - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

សមត្ថកិច្ចនៅច្រកទ្វារអន្តរជាតិដូង សហការប្រព្រឹត្តអំពើពុករលួយយ៉ាងរលូន


(បាត់ដំបង) ប្រភពពីមន្ត្រីនៅច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង បានបង្ហើបឲ្យដឹងថា បច្ចុប្បន្នលោក អ៊ុំ ចាន់រតនា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិដូង នៅតែបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងពេញបន្ទុក ព្រោះអាងមានលោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង ជាបង្អែកដ៏រឹងមាំ។ ទន្ទឹមនឹងនេះលោក អ៊ុំ ចាន់រតនា និងលោក អ៊ូ ថៃអេង អនុប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិដូង ទទួលបន្ទុកពិនិត្យឯកសារបានគាបយកលុយលើតុក្រោមតុពីឈ្មួញ និងអាជីវករតូចតាចក៏ដូចជាប្រជាពលរដ្ឋដែលនាំចូលទំនិញតាមច្រកនេះយ៉ាងរលូន។ ហេតុនេះហើយទើបរឿងអាស្រូវពុករលួយរបស់លោក អ៊ុំ ចាន់រតនា និងលោក អ៊ូ ថៃអេង ត្រូវបានលាតត្រដាងជាបន្តបន្ទាប់ហើយរឿងអាស្រូវពុករលួយរបស់លោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង ក៏ត្រូវបានបើកកកាយផងដែរ។

ប្រភពពីមន្ត្រីនៅច្រកទ្វារអន្តរជាតិដូង បានឲ្យដឹងទៀតថា អំពើពុករលួយរបស់លោក អ៊ុំ ចាន់រតនា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិដូង អាចប្រព្រឹត្តទៅបានយ៉ាងសុខស្រួលគឺមានការរួមដៃពីលោក ផាត់ វីរៈ នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិដូង ផងដែរ។ ប្រសិនបើគ្មានការរួមដៃពីលោក ផាត់ វីរៈ ទេនោះគឺក្រុមឈ្មួញមិនអាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ តាមច្រកទ្វារអន្តរជាតិដូង បានឡើយហើយត្រូវប្រឈមនឹងការបង្ក្រាបជាក់ជាមិនខាន។ ទាល់តែមានការរួមដៃពីលោក ផាត់ វីរៈ និងលោក អ៊ុំ ចាន់រតនា ទើបឈ្មួញធំៗអាចនាំចូលទំនិញគេចពន្ធ ប្រេងសាំងគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងពេញបន្ទុក ហើយលោក ផាត់ វីរៈ និងលោក អ៊ុំ ចាន់រតនា ប្រមូលលុយតាមរបៀបពុករលួយយ៉ាងត្រជាក់ចិត្ត។


ប្រភពស្និទ្ធនឹងលោក ផាត់ វីរៈ នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង បានឲ្យដឹងថា​ គ្រប់ឈ្មួញធំៗដែលនាំចូលទំនិញពីប្រទេសសៀម តាមច្រកនេះគឺគ្មានឈ្មួញណាមួយអាចរំលងលោក ផាត់ វីរៈ និងលោក អ៊ុំ ចាន់រតនា​ បានឡើយ។ ការដែលលោក ផាត់ វីរៈ ហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួននេះ គឺដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ហើយលោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ តែងតែរក្សាភាពស្ងៀមស្ងាត់។ ហេតុនេះហើយទើបលោក ផាត់ វីរៈ នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិដូង និងលោក អ៊ុំ ចាន់រតនា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិដូង សហការគ្នាប្រព្រឹត្តអំពើពុករលួយយ៉ាងសុខសាន្ត៕




No comments:

Post a Comment

សុខភាពនិងសម្រស់

Pages