សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យក្រសួងសុខាភិបាលពិចារណាឡើងវិញលើការហាមឃាត់អ្នកដំណើរពីប្រទេសចំនួន១០ក្នុងតំបន់អាហ្វ្រិកចូលមកកម្ពុជា - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យក្រសួងសុខាភិបាលពិចារណាឡើងវិញលើការហាមឃាត់អ្នកដំណើរពីប្រទេសចំនួន១០ក្នុងតំបន់អាហ្វ្រិកចូលមកកម្ពុជា

 ព្រះសីហនុោះ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើឱ្យក្រសួងសុខាភិបាលពិចារណាឡើងវិញលើការហាមឃាត់អ្នកដំណើរមកពីប្រទេសចំនួន១០ក្នុងតំបន់អាហ្វ្រិកចូលមកកម្ពុជា ដើម្បីទប់ស្កាត់ការរាលដាលវីរុសបំប្លែងថ្មី B.1.1.529 ដែលមានឈ្មោះថា អូមីក្រុង (Omicron) ដោយតម្រូវវិធានការពង្រឹកការធ្វើតេស្តដោយម៉ាស៊ីន PCRតែម្ដង។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន ៣៧ខ្សែ និងអាងប្រព្រឹត្តិកម្មទឹកកខ្វក់ចំនួន២កន្លែង នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី០២ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា « យើងកុំស្លន់ស្លោហួស កុំភ័យពេករហូតទៅដល់បាត់ម្ចាស់ការ។

ឥឡូវអាហ្វ្រិកខាងត្បូងខ្លួនឯងបញ្ជាក់ថា អត់មានអ្វីទៅណាផង រួចហើយប្រកាសគ្រប់កន្លែងទាំងអស់ ដូចជាបំភ័យមនុស្ស តែយើងក៏ត្រូវតែប្រយ័ត្ន»។

សម្ដេចតេជោបន្តថា «ខ្ញុំគិតថា ឯកឧត្ដម ម៉ម ប៊ុន ហេង យើងពិភាក្សាគ្នា ខ្ញុំហាក់ដូជាបានយល់ស្របជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ នៅពេលដែលគេកាត់ផ្ដាច់ រុញឱ្យឯកោ ប្រទេសតំបន់អាហ្វ្រិក អគ្គលេខាធិការអង្គការសហប្រជាជាតិបានបង្ហាញនូវការសោកស្ដាយ ហើយគាត់ស្នើនូវវិធានការជំនួសវិញតាមរយៈបង្កើនការធ្វើតេស្ត»។

សម្ដេចតេជោគូសបញ្ជាក់ថា «កម្ពុជាក៏បានដាក់ការហាមឃាត់សម្រាប់១០ប្រទេស នៅអាហ្វ្រិក។ ខ្ញុំហាក់ដូចជាគាំទ្រនូវអ្វីដែជាការលើកឡើងរបស់ ឯកឧត្ដម អង់តូនីញូ ហ្គូដតេរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ បើយើងទុកឱ្យអាហ្វ្រិកឯកោ គឺវាមិនគប្បីទាល់តែសោះ។

សម្រាប់យើងទៀត គឺយើងអត់មានជើងហោះហើរត្រង់មកពីអាហ្វ្រិកមកឯណា ដូច្នេះមិនមានការចាំបាច់ដើម្បីនិងកំណត់បញ្ជាក់ទេ ក៏ប៉ុន្តែយើងនឹងអាចមានតម្រូវការថា អ្នកដែលបានធ្វើដំណើរមកពីប្រទេសទាំងនោះ គប្បីបង្កើនការធ្វើតេស្ត បើទោះបីជាអ្នកទាំងនោះបានចាក់វ៉ាក់សាំងរួចហើយក្ដី ក៏ប៉ន្តែយើងស្នើសុំអាធ្យាស្រ័យពីគាត់ ដើម្បីយើងធ្វើតេស្តតាមម៉ាស៊ីន PCR វិញ ជាជាងយើងដាក់បារ៉ាស។ ដូច្នេះ គួរពិចារណាឡើងវិញអំពីការហាមឃាត់ប្រទេសទាំង១០នេះ ដោយតម្រូវវិធានការពង្រឹកការធ្វើតេស្តដោយម៉ាស៊ីន PCRតែម្ដង ដោយមិនធ្វើតាមរ៉ាពីតតេស្តនោះទេ យើងតាមដានតាមហ្នឹងវិញ»។

គួរបញ្ជាក់ដែរថា កាលពីចុងខែវិច្ឆិកាកន្លងមកនេះ ក្រសួងសុខាភិបាលបានចេញសេចក្ដីជូនដំណឹង ពីការហាមអ្នកដំណើរពីតំបន់អាហ្វ្រិកខាងត្បូងចូលមកកម្ពុជា ដើម្បីទប់ស្កាត់ការរាលដាលវីរុសបំប្លែងថ្មី B.1.1.529 ដែលមានឈ្មោះថា អូមីក្រុង (Omicron) ដោយអង្គការសុខភាពពិភពលោក (WHO) បង្ហាញពីការព្រួយបារម្ភ។ ប្រទេសទាំង១០នោះរួមមាន បុតស្វាណា អេស្វាទីនី ឡេសូតូ ម៉ូសំប៊ិក ណាមីប៊ី អាហ្វ្រិកខាងត្បូង ស៊ីមបាវ៉េ ម៉ាឡាវី អង់ហ្គោឡា និងសំប៊ី។ អ្នកដែលធ្វើដំណើរ ឬមានប្រវត្តិឆ្លងកាត់ប្រទេសទាំងនេះ ក្នុងអំឡុង៣សប្តាហ៍មុន ត្រូវផ្អាកចូលកម្ពុជាមួយរយៈ រហូតដល់មានការសម្រេចជាថ្មី៕

ដោយ ជឹម ណារី

No comments:

Post a Comment

សុខភាពនិងសម្រស់

Pages